ស្រ្តីវ័យ៤៣ឆ្នាំ រអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់ដោយគ្មាននរណាបានដឹង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ស្រ្តីវ័យ៤៣ឆ្នាំម្នាក់ មិនចេះហែលទឹក ខណៈទៅឃ្វៀលគោបានរអិលជើងធ្លាក់ចូលស្រះទឹក ដែលមានជម្រៅ២,៥០ម៉ែត្រ  នៅចំណុចស្រះទឹករបស់ឈ្មោះឡាប ភេទប្រុស ស្ថិតនៅភូមិគោលឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ នៅខាងកើតភូមិ១០០ម៉ែត្រ ។

ហេតុការណ៍នេះមិនមាននរណាម្នាក់បានឃើញទេ ប៉ុន្តែស្រ្តីរងគ្រោះបានទៅឃ្វៀលគោនៅចន្លោះម៉ោង១០-១១ ថ្ងៃត្រង់ទី៤ ខែមេសា ឆ្នាំ២០១៧ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរការពប្រាំបានឲ្យដឹងថា ស្រះទឹកនេះមានទំហំ៥ម៉ែតគុណ១០ម៉ែត្រ និងមានជម្រៅ២,៥០ម៉េត្រ ។   ស្រះនេះជាកម្មសិទ្ធិរបស់ឈ្មោះ ឡាប ភេទប្រុស ស្ថិតនៅភូមិគោលឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ នៅខាងកើតភូមិ១០០ម៉ែត្រ ។

សមត្ថកិច្ចបន្តថា ស្រ្តីរងគ្រោះឈ្មោះ  អុប ស៊ីថា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ខណៈទៅឃ្វៀលគោនៅចំណុចខាងលើក៏បានរអិលជើងធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់តែម្ដង ។

ក្រោយពេលកើតហេតុជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលរការពប្រាំសហការណ៏ជាមួយពេទ្យមណ្ឌលសុខភាពត្រួតពិនិត្យ ឃើញថាស្រ្តីរងគ្រោះពិតស្លាប់ដោយសារលង់ទឹកមែន ។ មិនពាក់ព័ន្ធបទល្មើសព្រហ្មទ័ណ្ឌឡើយ ៕ វណ្ណះ

0f3c28cc-d517-4a2d-97de-c316eab379e0 063b7998-c164-4c68-9ee9-30d39474a128 133e00aa-bfe1-48f4-9065-ec8213edfef9

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print