កីឡាករ Peter Odemwingieអតីតខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ា បានចុះកុងត្រា លេងឲ្យក្លិប Madura United របស់ប្រទេស ឥណ្ឌូនេស៊ីរយៈពេលមួយឆ្នាំ។
ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លិប West Bromwich និង Stoke ក្នុង ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។ គាត់ក៏ជាតំណាងប្រទេសនីហ្សេរីយ៉ាក្នុងកម្មវិធី World Cupឆ្នាំ២០១០ និងឆ្នាំ២០១៤ផង ដែរ ។
Peter Odemwingie គឺជាកីឡាករដែលធ្លាប់លេងនៅអង់គ្លេស Premier League ទី៣ហើយដែលបានសម្រេចចិត្តបន្តអាជីពបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅអាស៊ីអាគ្នេយ៍។ កីឡាករ២រូបផ្សេងទៀត មានដូចជា Michael Essien និង Carlton Cole ៕ ដេវីត
...