ខ្សែបម្រើវ័យក្មេង Tom Davies បាន យល់ព្រមចុះកុងត្រាថ្មីលេងឲ្យក្រុមEverton ក្នុងក្របខ័ណ្ឌអង់គ្លេស Premier League រយៈពេល៥ឆ្នាំទៀត ។
កីឡាករTom Daviesដែលមានវ័យ១៨ឆ្នាំបានបង្ហាញខ្លួន១៧ប្រកួតឲ្យក្រុមEverton ក្នុងរដូវកាលនេះរួមមាន១០ប្រកួតនៅក្នុង ក្របខ័ណ្ឌអង់គ្លេសPremier League។
ដោយសារតែល្បឿនលឿនរួមជាមួយបច្ចេកទេស និងសមត្ថភាពធ្វើឲ្យអ្នកចាត់ការទូទៅលោក Ronald Koeman សម្រេច បន្តកុងត្រាថ្មីដល់ Tom Davies រហូតដល់ ឆ្នាំ២០២២ ។
លោកRonald Koemanបាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិបថា “Tom Daviesជាកីឡាករដែលអភិវឌ្ឍខ្លួនលឿនបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ យើងពិតជាសប្បាយចិត្តនិងមានមោទនភាពចំពោះទម្រង់លេងរបស់គាត់”។
គួរបញ្ជាក់ថា ក្រុម Everton កំពុងឈរនៅលេខរៀងទី៧មានពិន្ទុស្មើជាមួយក្រុមកាំភ្លើងធំក្រោយពីប្រកួតស្មើ ១-១ ជាមួយក្រុមបិសាចក្រហមកាលពីរាត្រីថ្ងៃទី៣ ខែ មេសា ឆ្នាំ២០១៧។ ក្រុម Everton នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមអតីតជើងឯក Leicester City នៅថ្ងៃទី៩ ខែមេសានេះ ៕ ដេវីត