ភ្នំពេញ៖ ម្ចាស់បទវាចាស្រីឡង់សេ នាង យុង នាង យុង ចាន់កណ្ណិកា ដែលសម្ងំពពោះកូនដំបូងអស់ជាច្រើនខែដោយពេលនេះដំណក់ឈាមកូនដំបូងនៃចំណងស្នេហ៍រវាងនាងនិងស្វាមីបានចេញជាផ្លូវការដោយតារាលេចធ្លោរូបនេះបានសម្រាលកូនជាផ្លូវការហើយកាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧នេះ។
ម្ចាស់បទវាចាស្រីឡង់សេ នាង យុង នាង យុង ចាន់កណ្ណិកា បានរៀបការ ជាមួយ ស្វាមី លោក ចាន់ ចំណាន ជាមន្ត្រីពន្ធធនាគារកាលពីចុងឆ្នាំ២០១៤។ តារាចម្រៀងរាងតូចច្រឡឹង យ៉ុង ចាន់កណ្ណិកា បានធ្វើឲ្យស្វាមីបណ្តូលចិត្តត្រេកអរខ្លាំងជាមួយនឹងដំណឹងមានផ្ទៃពោះ ព្រោះតែកន្លងមកស្វាមីនាងចង់បានកូនប្រើឆាប់ៗ។ ស្វាមីនាងគឺលោកចាន់ ចំណាន បានប្រាប់ថា រូបថតប៉ុន្មានសន្លឹកមកអ្នកយកព័ត៌មានយើងដោយលោកប្រាប់ត្រួសថាលោកទើបទទួលបានកូនស្រីលើកដំបូង។ លោកថា អ្នកនាងយ៉ុង ចាន់កណ្ណិកានឹងវិលមកកាន់សិល្បៈចម្រៀងវិញនៅពេលគាត់រឹងដៃជើងបានប្រសើរជាងមុនព្រោះសិល្បៈភរិយារបស់លោកនៅតែពេញចិត្តច្រៀងនិងមិនដែលបោះបង់ឡើយហើយលោកជាស្វាមីក៏មិនដែលចេញបម្រាមនោះឡើយនេះជាការងារប្រចាំថ្ងៃរបស់គាត់។ លោកបន្តថា គម្រោងទទួលយកកំណើតកូនដំបូងនោះគឺមានយូហើយប៉ុន្តែដោយសារភរិយាលោកមានការមមាញឹកច្រើនក្នុងការច្រៀងទាំងក្នុងនិងក្រៅស្រុកទើបផែនការពង្រីកសមាជិកគ្រួសារត្រូវបានពន្យាពេល ប៉ុន្តែពេលនេះលោក និងភរិយាទទួលបានកូនដូចបំណងហើយ។
គួរបញ្ជាក់ដែរថា អ្នកនាងយ៉ុង ចាន់កណ្ណិកាជាម្ចាស់ជ័យលាភីលេខ២ក្នុងកម្មវិធីប្រឡងចម្រៀង«ពន្លកតារា» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥គ្រាដែលនាងនៅកុមារនៅឡើយ។ នាងទទួលបានឱកាសច្រៀងជាហូហែជាមួយផលិតកម្មនានា ពិសេសផលិតកម្មលក់បទចម្រៀងខ្មែរទៅបណ្តាប្រទេសដែលមានប្រជាជនខ្មែររស់នៅ។ នាងបានរៀបចំពិធីមង្គលការជាមួយស្វាមីជាមន្ត្រីពន្ធធនាគារកាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១៤ក្រោយស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ៕ វឌ្ឍនា