នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានចុះហត្ថលេខាបង្កើតក្រុមប្រតិកម្មរហ័សដើម្បីការពារ រថភ្លើងគេច ផុតពីការវាយប្រហារភេរវកម្មក្នុងពេលដែលក្រុមភេរវកម្មបង្កើនការវាយ ប្រហារនៅក្នុង ប្រទេសរុស្ស៊ី។
ការសម្រេចនេះ ត្រូវបានប្រកាសនៅលើគេហទំព័ររបស់រដ្ឋាភិបាល ដោយក្នុង នោះបានបញ្ជាក់ថា «ក្រុមយាមល្បាត ត្រូវបានបំពាក់ឧបករណ៍ទំនើប និងធ្វើ សកម្មភាពទាំងថ្ងៃទំាងយប់។ ភារកិច្ចរបស់ ពួកគេគឺទប់ទលនិង រារាំងសកម្មភាពខុសច្បាប់នៅលើរថភ្លើង និងស្ថានីយរថភ្លើង»។ លោក Medvedev បានស្នើ ក្នុងរយៈពេល ៣ខែ ត្រូវតែមានរបាយការណ៍វាយតម្លៃ ពីហេតុការដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់ប្រព័ន្ធរថភ្លើងក្រោមដីរបស់រុស្ស៊ី។
ការសម្រេចខាងលើកើតឡើងក្រោយពេលដែលមានការវាយប្រហារកាលពីថ្ងៃទី៣ខែ មេសា ទៅលើប្រព័ន្ធរថភ្លើងក្រោមដី នៅស្ថានីយ៍ពីរកន្លែង គឺ តំបន់ Sennaya និង មហាវិទ្យាល័យបច្ចេកវិទ្យា ស្ថិតនៅ ក្នុងទីក្រុង St Petersburg បណ្តាលឲ្យ មនុស្ស ១៤នាក់ស្លាប់ និងជាង៥០នាក់ រងរបួស។
បច្ចុប្បន្នកម្លាំង ស្រាវជ្រាវរុស្ស៊ីកំពុងតែត្រួតពិនិត្យនិង កំណត់អត្តសញ្ញាណជន រងគ្រោះ នៅក្នុងហេតុការណ៍វាយប្រហារ ខាងលើ ដោយត្រួតពិនិត្យ AND។ ប៉ូលិស ក៏បានកំណត់អត្តសញ្ញាណជនដៃដល់ វាយប្រហារអត្តឃាតមានឈ្មោះ Akbarzhon Dzhalilov ។
ក្នុងថ្ងៃជាមួយគ្នានោះ គណៈកម្មាធិការ ស្រាវជ្រាវ របស់រុស្ស៊ីបាន ប្រកាសឲ្យដឹងថា បានចាប់ខ្លួនជនសង្ស័យទី៧ នៅទីក្រុង St Petersburg ដែលជាប់សង្ស័យថាបានជ្រើសរើសសកម្មប្រយុទ្ធ ក្នុងការវាយប្រហារ ភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ី។ កន្លងមក រុស្ស៊ីក៏បានចាប់ខ្លួនមនុស្ស៦នាក់ផងដែរ ដែលជាប់សង្ស័យ។
ការវាយប្រហារទៅលើប្រទេសរុស្ស៊ី នាពេលនេះគឺជាការសងសឹកទៅនឹងអ្វីដែល រុស្ស៊ី បានចូលរួមវាយប្រហារក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី ធ្វើឲ្យក្រុម IS ចងគំនុំ ជាមួយរុស្ស៊ី។ ក្រុមអ្នកស្រាវជ្រាវបាន បញ្ជាក់ថា ពេលនេះមានក្រុមភេរវករជាច្រើនកំពុងលាក់ខ្លួននៅក្នុងប្រទេសរុស្ស៊ីក៏ដូចជានៅតំបន់អឺរ៉ុប ដើម្បីបើកការវាយ ប្រហារដាច់ដោយឡែកពីគ្នា ទៅលើគោល ដៅផ្សេងៗដែលជាការសង សឹកទៅ នឹង ការវាយប្រហារទៅលើទីតាំង IS នៅក្នុង ប្រទេសស៊ីរីនិងអុីរ៉ាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី