ធ្លាយរឿង សុខ ពិសី បណ្តើរថៅកែផលិតកម្មចេញទៅជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ គេចាំបានថាតារាចមៀងលំដាប់កំពូលប្រចាំផលិតកម្មសាន់ដេរកញ្ញាសាច់សខ្ចីសុខ ពិសីបានចាកចេញពីប្រទេសកម្ពុជាកាលពីរាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅជាមួយតារាល្បីផ្សេងទៀតទៅកាន់ប្រទេសជប៉ុន។ ការចាកចេញទៅជប៉ុននេះត្រូវបានគេទម្លាយថារួមដំណើរជាមួយកូនប្រុសថៅកែផលិតកម្មសាន់ដេ ដែលគេធ្លាប់ល្បីថាមានទំនាក់ទំនងស្នេហ៍នឹងគ្នាកន្លងមក។

ក្នុងដំណើរចាកចេញទៅកាន់ប្រទេសជប៉ុន ជាង១០ថ្ងៃនោះសុខ ពីសីប្រាប់ថា នាងមានគម្រោង២ជាសំខាន់ ទី១នាងចេញទៅសម្តែងច្រៀងជូនសមាគមមួយនៅទីនោះដើម្បីប្រមូលយកថវិកាមួយចំនួនទុកជូនមន្ទីរពេទ្យគន្ធបុប្ជាហើយមានមួយរឿងទៀតគឺនាងត្រូវសល់ពេលខ្លះថតបទចម្រៀងជូនផលិតកម្មសាន់ដេរដែលបានសម្រិតសម្រាំងរួចរាល់សម្រាប់ថតនៅប្រទេសជប៉ុនផងដែរ។ នាងមិនបញ្ជាក់អំពីវត្តមានអ្នកណាអបដំណើរចេញទៅជប៉ុនកាលពីពាក់កណ្តាលខែមុននេះទេ ប៉ុន្តែប្រភពពីអ្នកក្នុងចង្កោមសិល្បៈដែលបានរួមដំណើរជាមួយ សុខ ពិសីលើកឡើងថាសុខ ពិសីបានរួមដំណើរជាមួយនឹងលោក ឡាយ សុខចំរើន ដែលជាកូនប្រុសថៅកែផលិតកម្មពិតមែន។ ប្រភពបន្តថា អ្នកទាំងពីរនៅតែស្និទ្ធិស្នាលគ្នាប្លែកពេលទៅដល់ប្រទេសជប៉ុន។ ការលើកឡើងនេះក៏ស្របពេលដែលកន្លងមកមានលេចធ្លាយដំណឹងស្នេហាក្រៅឆាករបស់នាងជាមួយកូនប្រុសថៅកែផលិតកម្មសាន់ដេដែរ។

ស្វែងរកការបញ្ជាក់ពីតារាចម្រៀងសុខ ពិសីបាននៅឡើយទេ។ ប៉ុន្តែប្រភពពីអ្នកបម្រើការងារនៅផលិតកម្មសាន់ដេលើកឡើងថា ថៅកែប្រុសរបស់ខ្លួនពិតជាបានចេញទៅប្រទេសជប៉ុនជាមួយតារាចម្រៀង សុខ ពិសីពិតមែន ហើយការចេញទៅនេះគឺក្នុងនាមជាការច្រៀង និងចេញរកទីតាំងថតភាពយន្តថ្មីរបស់ផលិតកម្មសាន់ដេផងដែរ។

គួរឱ្យរំឭកថា កន្លងមកតារាចម្រៀងដែលទទួលបានតំណែងជាតួឯកក្នុងផលិតកម្មខាងលើជាញឹកញាប់ បូករួមទាំងការសម្រិតសម្រាំងបទចម្រៀងថ្មីល្អសម្រាប់នាងផងដែរ។ មានការលើកឡើងថា ចំណងស្នេហាអ្នកទាំងពីរត្រូវបានឪពុកម្តាយទាំងសងខាងបានដឹងលឺហើយប៉ុន្តែ តារាចម្រៀងរូបនេះនៅមិនទាន់សម្រេចចិត្តចូលរោងការនៅឡើយ ព្រោះតែនាងមិនចង់ធ្លាក់ចុះប្រជាប្រិយភាពក្រោយរៀបការនោះ៕ វឌ្ឍនា

...

sok pisey (1) sok pisey (2) sok pisey (4) sok pisey (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print