មេឃុំនិងប្រជាពលរដ្ឋសំណូមពរឲ្យអភិបាលខេត្តសៀមរាបជួយ​ចាត់វិធានការទប់ស្កាត់ការរុករានឈូសឆាយដីព្រៃជាង២០ហិកតា

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក កែម ហំា មេឃុំ គោកដូង និងប្រជាពលរដ្ឋ បានសំណូមពរ ដល់កម្លាំងសមត្ថកិច្ច ជាពិសេសលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈបញ្ជាការឯកភាពខេត្តសៀមរាប ជួយចាត់វិធានការទប់ស្កាត់ ជាបន្ទាន់ដល់ឈ្មួញលបលួចឈូសឆាយ ដីព្រៃរបស់រដ្ឋជិត៣០ហិកតាយកមកធ្វើជាកម្មសិទ្ធិ ទោះបីមេឃុំនិងប្រជាពលរដ្ឋនាំគ្នាហាមយ៉ាងណាក៏ឈ្មួញពុំឈប់សកម្មភាពដែរ ។

លោកមេឃុំបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ មានគ្រឿងចក្រជាច្រើនគ្រឿងបានឈូសឆាយដីព្រៃបម្រុង របស់រដ្ឋចំណុចភូមិក្បាលព្រៃការនិងចំណុច ត្រពាំងប្រាំឆ្នៀង ស្ថិតក្នុងភូមិដូនអែម ឃុំ គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប តាម បណ្តោយ ផ្លូវទៅភ្នំពើងតានាន់ដែលសកម្មភាពឈូសឆាយដីព្រៃនេះបានធ្វើឡើងជា រៀងរាល់ថ្ងៃ ។

ក្រោយពីមានសកម្មភាពនេះកើតឡើង លោក កែម ហាំ មេឃុំគោកដូង រួមជាមួយនឹងមន្រ្តីពាក់ព័ន្ធស្រុកបានហៅប្រជាពល រដ្ឋមកប្រជុំដើម្បីណែនាំមិនឲ្យមានការឈូសឆាយដីព្រៃរបស់រដ្ឋ និងរុករានយកដីធ្វើ ជាកម្មសិទ្ធិទេ តែប្រជាពលរដ្ឋមួយចំនួនក៏នៅតែនាំគ្នាបំពានដោយសារឃើញមានគេកាប់ឆ្ការព្រៃនៅតំបន់នោះទើបធ្វើឲ្យ ពលរដ្ឋផ្អើលតាមគ្នាកាន់ពូថៅកាំបិតទៅ កាប់ឆ្ការព្រៃនៅតំបន់នោះដើម្បីវាទយក ។

តាមការឲ្យយដឹងពីប្រជាពលរដ្ឋដែល សុំមិនឲ្យបញ្ចេញឈ្មោះបានខ្សឹបប្រាប់ថា មានឈ្មួញនៅពីក្រោយខ្នងរបស់ ប្រជាពលរដ្ឋមួយចំនួននេះបានជំរុញឲ្យប្រជាជនទាំងនេះ នាំគ្នាទៅកាប់ឆ្ការព្រៃនៅចំណុចហាមឃាត់ ។ ក្រោយពីកាប់ឆ្ការបានស្រឡះ រួច ដីទាំងនោះគឺត្រូវបានឈ្មួញប្រមូលទិញ ពីប្រជាពលរដ្ឋ។ម្យ៉ាងទៀតមេឃុំបានត្រឹមតែហាមឃាត់តាមលទ្ធភាព ដែលអាចធ្វើបានដោយមិនហ៊ានធ្វើអ្វីដែលប៉ះពាល់ធ្ងន់ធ្ងរពេកទេដោយសារអំណាចតូចទាបទើបមានការព្រួយបារម្ភឈានដល់ការហិនហោចក៏បានសម្រេចចិត្តនាំគ្នាសំណូមពរ ដល់ថ្នាក់លើជួយមានចំណាត់ការទប់ ស្កាត់ផង ៕ ប៊ុន រិទ្ធី

...

IMG_20170407_073025 IMG_20170407_073028 IMG_20170407_073023

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print