ខេត្តពោធិ៍សាត់៖ កុមារ២នាក់បានចុះ មុជទឹកស្ទឹងដើរធ្លាក់រណ្តៅមានជម្រៅជ្រៅបណ្តាលឲ្យលង់ស្លាប់នៅចំណុចស្ទឹងពោធិ៍ សាត់ទល់មុខវិហារអ៊ិស្លាម ស្ថិតក្នុងភូមិ អ៊ិស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២១៧ ។
ប្រភពព័ត៌មានពីក្រុមគ្រួសារក្មេងរងគ្រោះបានឲ្យដឹងថា កុមាររងគ្រោះដែល លង់ទឹកស្លាប់ ទី១-ឈ្មោះ ម៉ារី ភេទស្រី អាយុ៤ឆ្នាំ និងទី២-ឈ្មោះ រ៉ូលី ភេទប្រុស អាយុ២ឆ្នាំ អ្នកទាំង២ជាជនជាតិខ្មែរ-អ៊ិស្លាម រស់នៅភូមិ-ឃុំខាងលើ។ មុនពេលកើតហេតុពួកគេទាំង២នាក់បានចុះមុជទឹកស្ទឹង ពោធិ៍សាត់ ហើយសង្ស័យកុមាររងគ្រោះដើរធ្លាក់រណ្តៅបណ្តាលឲ្យលង់ស្លាប់ទាំង២នាក់តែម្តង ។
ប្រភពដដែលបានឲ្យដឹងថា កុមាររងគ្រោះទាំង២នាក់ជាកូនកំព្រាឪពុកម្តាយ រស់នៅជាមួយជីដូនចាស់ ហើយករណីនេះបណ្តាលមកពីជីដូនធ្វេសប្រហែសគ្មាន ការប្រុងប្រយ័ត្នបណ្តែតបណ្តោយឲ្យពួកគេចុះមុជទឹកមិនដឹងកន្លែងរាក់ជ្រៅទើប បណ្តាលឲ្យលង់ស្លាប់បែបនេះ ។
សមត្ថកិច្ចបានឲ្យដឹងថា តាមការពិនិត្យ របស់មន្ត្រីនគរបាលជំនាញគឺកុមាររងគ្រោះ ពិតជាលង់ទឹកស្លាប់ប្រាកដមែនមិនពាក់ ព័ន្ធករណីផ្សេងទេ ហើយសាកសពបាន ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕ ប៉ឹម ពិន