ខេត្តត្បូងឃ្មំុ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលរកាពប្រាំ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ធ្វើការឃាត់ពីបទល្មើសពាក់ពន្ធ័និងសារធាតុញៀន។
ករណីនេះធ្វើឡើងនៅម៉ោង១ៈ៤០នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំនុចរោងចំការកៅស៊ូ(ឯកជន) ភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុក-ខេត្ត ត្បូងឃ្មុំ ។
តាមប្រភពពត៍មានពីមន្រ្តីប៉ុស្តិនគរបាលរដ្ឋបាលរកាពប្រាំ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានជនសង្ស័យពួនសំងំប្រើប្រាស់គ្រឿងញៀននៅចំនុចខាងលើហើយកម្លាំងប៉ុស្តិបានធ្វើការបង្រាបដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទី១ ឈ្មោះ ចន តេងហុងភេទប្រុសអាយុ២៧ឆ្នាំជាតិខ្មែរ រស់នៅភូមិតាប៉ាវបំពេញទេសឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ , ទី២ ឈ្មោះស្រេង សុខរ៉ាទប្រុសអាយុ៣០ឆ្នាំជាតិខ្មែរ រស់នៅភូមិត្រពាំងឫស្សីឃុំរកាពប្រាំ-ស្រុក ខេត្តត្បូងឃ្មុំ។
មន្រ្តីដដែលបានឲ្យដឹងថា ករណីនេះកម្លាំងបានឆេកឆេរដកហូតម្សៅក្រាមព៌ណសរសង្ស័យថ្នាំញៀនចំនួន១កញ្ចប់ធំនិងសំភារៈជក់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំកសាងសំនុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធី ៕ វណ្ណះ