វិភាគព័ត៌មានអន្តរជាតិ៖ កូរ៉េខាងជើងបណ្តុះបណ្តាលកុមារក្នុងការធ្វើសង្គ្រាមការពារ គីម ជុងអ៊ុន

ចែករំលែក៖

សមាជិកក្រុមយុវជនកូរ៉េខាងជើងKCU កំពុងតែទទួលបានការបណ្តុះបណ្តាលឲ្យក្លាយជា «៥លានគ្រាប់បែកបរមាណូ »ដើម្បី ការពារមេដឹកនាំគីម ជុងអ៊ុន។

សារព័ត៌មានNK news បានផ្សាយថា ការអំពាវនាវដល់ក្រុមយុវជនខាងលើនៅក្នុងមហាសន្និបាតសហព័ន្ធយុវជនកូរ៉េ ខាងជើង ដែលបានរៀបចំឡើងជាលើក ទីមួយក្នុងរយៈពេល២ទសវត្សកន្លងមក។

រយៈពេលពីរថ្ងៃក្រោយការប្រកាសរបស់មេដឹកនាំគីម ជុងអ៊ុន នៅក្នុងមហា សន្និ បាត តំណាង សម្ព័ន្ធយុវជនKCU បាន ប្រកាសថា យុវជនដែលជាសមាជិក៥លាននាក់នឹងក្លាយជាគ្រាប់បែកបរមាណូ ៥លានគ្រាប់ការពារមេដឹកនាំរបស់ខ្លួន។នៅកូរ៉េខាងជើងកុមារដែលមានអាយុចាប់ពី៧ឆ្នាំដល់១៣ឆ្នាំតម្រូវឲ្យចូលក្នុងKCU ។

កាលពីថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៦ កន្លងមកលោកគីម ជុងអ៊ុនបានអំពាវនាវ ដល់ប្រជាជនកូរ៉េខាងជើង ធ្វើយ៉ាងណា រារាំង វប្បធម៌និងរបៀបរស់នៅតាមបែបលោកខាងលិច ចូលក្នុងសង្គមកូរ៉េខាង ជើង តាមរយៈការក្រោកឈរឡើងប្រឆាំងនឹងសត្រូវ។

ក្រៅពីការជំរុញឲ្យយុវវ័យគាំទ្រខ្លួននោះ មេដឹកនាំគីម ជុងអ៊ុនក៏បានប្រើប្រាស់ស្ត្រីដែលមានភាពទាក់ទាញ ស្រស់ស្អាតធ្វើ ការ អូសទាញសត្រូវរបស់កូរ៉េខាងជើងផងដែរ។ តាមសារព័ត៌មានដេលីស្តារបានផ្សាយថា ស្ត្រីស្រស់ស្អាតរបស់កូរ៉េខាងជើង កំពុងតែបង្កើតគណនីក្លែងក្លាយនៅបណ្តាញ ទំនាក់ទំនងសង្គម ដើម្បីស្រាវជ្រាវរឿង អាថ៍កំបាំងពីក្រុមបុរសបរទេសដែលមានការសង្ស័យ។

សកម្មភាពខាងលើត្រូវបានក្រុមចារកម្មកូរ៉េខាងត្បូង NIS ទម្លាយឲ្យដឹងនាពេល ថ្មីនេះ ហើយស្នើដល់ពលរដ្ឋកូរ៉េខាងត្បូងបដិសេធនូវសំណើធ្វើមិត្តដែលគួរឲ្យសង្ស័យពីស្ត្រីកូរ៉េខាងជើង។នៅពេលនេះមានមន្ត្រីកូរ៉េខាងត្បូង៤០រូបមានទំនាក់ទំនងតាមហ្វេសប៊ុកពីស្ត្រីកូរ៉េខាងជើង ។

កន្លងមក កូរ៉េខាងជើងបានបញ្ជូន ក្រុមស្ត្រីស្រស់ស្អាតជាច្រើននាក់ទៅក្រៅប្រទេសដើម្បីទាក់ទាញមន្ត្រីជាន់ខ្ពស់ និងប្រមូល ព័ត៌មានចារកម្មសំខាន់ៗទៀតផង។

ស្ថានភាពនៅកូរ៉េខាងជើងកំពុងតែ តានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការគំរាមកំហែងគ្នាទៅវិញទៅមក និងការ ធ្វើសមយុទ្ធ សាកល្បងមីស៊ីលជាបន្ត បន្ទាប់។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចំានៅទីក្រុងប៉េកាំងបានព្រមានដល់ពលរដ្ឋរបស់ខ្លួនពី លទ្ធភាពដែលកូរ៉េខាងជើងអាចនឹងបើកការវាយប្រហារឬចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសចិន។ ឯករដ្ឋទូតកូរ៉េខាងត្បូងបានអំពាវនាវឲ្យពលរដ្ឋចៀស វាងទៅកាន់ព្រំដែនចិន-កូរ៉េខាងជើង អាច នឹងត្រូវចាប់ខ្លួន ដើម្បីដោះដូរជាមួយពល រដ្ឋកូរ៉េខាងជើងដែលបានរត់ទៅកាន់កូរ៉េខាងត្បូងនាពេលកន្លងមក។

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាក គឿនហេ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦បានចេញបញ្ជាឲ្យកម្លាំងទាហានត្រៀមលក្ខណៈជានិច្ចសម្រាប់ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំជាមួយកូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងត្បូងបានចេញបញ្ជាខាងលើក្រោយជំនួបពិភាក្សា ជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់កូរ៉េខាងត្បូងពីយុទ្ធសាស្ត្រ ទប់ទល់ នឹងសង្គ្រាមវាយប្រហារពីកាំជ្រួចមីស៊ីលនិងបរមាណូរបស់កូរ៉េខាងជើង។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិប តីកូរ៉េខាងត្បូង បញ្ជាក់ថា កូរ៉េខាងជើង មានសកម្មភាពយោធាគួរឲ្យបារម្ភ ក្នុងពេលដែលអាមេរិកនិងកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធ ទ្រង់ទ្រាយធំដែលមានឈ្មោះថា អ្នកការពារសេរីភាពUlchi។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាង ត្បូងលោកJeong Joon Hee បញ្ជាក់ថា កូរ៉េខាងត្បូងបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងត្រៀមលក្ខណៈជានិច្ចដើម្បីទប់ទល់នឹងការវាយប្រហារពីកូរ៉េខាងជើង។ ការប្រកាសខាងលើកើតឡើង ក្រោយពេលដែល កម្លាំងទាហានកូរ៉េខាង ជើង បាញ់សាកល្បងមីស៊ីលចេញពីនាវា មុជទឹកកាលពីថ្ងៃទី២៤ខែសីហា ឆ្នាំ ២០១៦។

កន្លងមកកូរ៉េខាងជើងបានបញ្ចេញ ប្រតិកម្មខ្លាំងៗដោយគំរាម កម្ទេចកម្លាំង អាមេរិកាំងឲ្យក្លាយជាផេះ។ ប្រតិកម្មរបៀបនេះរបស់ក្រុងព្យុងយ៉ាងគឺដើម្បីឆ្លើយតបនឹង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសប្រជាជាតិដែល បានថ្កោលទោសចំពោះការបាញ់គ្រាប់មីស៊ីលអន្តរទ្វីបពីនាវាមុជទឹករបស់កូរ៉េខាងជើង។

វាមិនជារឿងថ្មី និងក៏មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលដែរចំពោះប្រតិកម្មរបស់ កូរ៉េ ខាងជើងតបនឹងការរិះគន់ ឬតបនឹងការថ្កោលទោសរបស់សហគមន៍អន្តរជាតិ។ ថ្មីៗចុងក្រោយ គឺការថ្កោលទោស និង ចំណាត់ការមួយចំនួនរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ចំពោះការបាញ់គ្រាប់មីស៊ីលអន្តរទ្វីបពីនាវាមុជទឹក របស់កូរ៉េខាងជើង។ នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា២០១៦ អ្នកនាំពាក្យក្រសួងការ បរទេសកូរ៉េខាងជើងបានចាត់ទុកសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខថា ជាទង្វើចោរកម្មរបស់សហរដ្ឋអាមេរិក។

អ្នកនំាពាក្យក្រសួងការបរទេស កូរ៉េខាងជើងរូបនេះដដែលបានថ្លែងយ៉ាងដូច្នេះថា ឥឡូវនេះ សហរដ្ឋអាមេរិកបានចេញមុខ គំរាមលើសេចក្តីថ្លៃថ្នូរ និងសិទ្ធិអាទិភាពនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដោយធ្វើព្រងើយកន្តើយចំពោះការ ព្រមានរបស់ក្រុងព្យុងយ៉ាងនោះ កូរ៉េខាងជើងនឹងបន្តចាត់វិធានការខ្លាំងៗជាច្រើន ក្នុងនាមជា មហាអំណាចយោធាពេញ លក្ខណៈ។

ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការ បរទេសកូរ៉េខាងជើងដែលត្រូវបាន ផ្សព្វ ផ្សាយតាមទីភ្នាក់ងារផ្លូវការក្រុងព្យុងយ៉ាង KCNA បានបន្ថែមថា កូរ៉េខាងជើងមាន លទ្ធភាព និងមធ្យោបាយគ្រប់គ្រាន់ដើម្បី កម្ទេចឲ្យក្លាយជាផេះលើពួកឈ្លានពាន នៅលើទឹកដីអាមេរិក និងនៅលើសមរភូមិក្នុងសមុទ្រប៉ាស៊ីហ្វិក។ គួររម្លឹកជូនថា សង្រ្គាមពាក្យសម្តីរវាងសហគមន៍អន្តរ ជាតិ និងរបបក្រុងព្យុងយ៉ាងពេលនេះបានកើតមានជាថ្មី ក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីប (SLBM) ពីនាវាមុជទឹកកាលពីថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។

គ្រាប់មីស៊ីលអន្តរទ្វីប (SLBM) នោះ បានហោះក្នុងចម្ងាយ ៥០០គីឡូម៉ែត្រ មុន នឹងធ្លាក់ក្នុងសមុទ្រជប៉ុន។ យោងតាមក្រុម អ្នកជំនាញ ការបាញ់គ្រាប់មីស៊ីលប្រភេទនេះជាសក្ខីកម្មដែលបញ្ជាក់យ៉ាងច្បាស់ពី ការបោះមួយជំហានទៅមុខនៅក្នុងកម្មវិធីគ្រាប់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង៕

korea (1) korea (3) korea (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print