មុនចងក៖ បើជាតិនេះ ខ្ញុំរស់ ខ្ញុំថោកទាបបំផុត រស់លើដី ឥតប្រយោជន៍ បើខ្ញុំខុសលើអ្នកទាំងអស់គ្នា ទាំងប៉ុន្មានខ្ញុំសង

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានការភ្ញាក់ផ្អើលពេញស្រុកបារាយណ៍ ដោយសារមានបុរសម្នាក់ ទើបមកពីធ្វើការនៅប្រទេសថៃ បែរជាសម្រេចចិត្តធ្វើអត្តឃាត ចងក សម្លាប់ខ្លួនដោយអាថ៌កំបាំង ព្រមទាំងបានបន្សល់លិខិតមួយច្បាប់ ធ្វើឲ្យបងប្អូសាច់ញាតិមានការងឿងឆ្ងល់គ្រប់គ្នា ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ករណីចងកធ្វើអត្តឃាតខ្លួនឯងនេះ ជនរងគ្រោះបានធ្វើសកម្មភាព ចងកនៅនឹងដើមឈើ ក្បែរផ្ទះ បន្ទាប់ពីទើបត្រឡប់មកពីធ្វើ ការនៅប្រទេសថៃ មកដល់ផ្ទះមិនឃើញឪពុក ម្តាយបងប្អូន ដោយផ្ទះចាក់សោចោល ។ អ្នកផ្ទះទាំងអស់ នាំគ្នាទៅពិធីឡើងផ្ទះ ដែលនៅឆ្ងាយ ទើបតូចចិត្តទិញស្រាបៀរមកផឹក ជាមួយមិត្តភក្តិ ក្រោយមកពីមិត្តភក្តិ ទៅផ្ទះអស់ ជនរងគ្រោះក៏ធ្វើសកម្មភាពតែម្តង ។

អ្នកភូមិ បានប្រទះឃើញសាកសពជនរងគ្រោះចងកនឹងដើមឈើនៅវេលាព្រឹកម៉ោង ៦ និង៣៥នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិវាលអំពិល ឃុំទ្រៀល ស្រុកបារាយណ៌ ខេត្តកំពង់ធំ ហើយរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ អាន ណូរិន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ និងទើបតែត្រឡប់មពីធ្វើការនៅប្រទេសថៃ ។

សមត្ថកិច្ចបានសនិ្នដ្ឋានថា ករណីនេះកើតឡើងដោយមូលហេតុ ជនរងគ្រោះតូចចិត្តមកពីថៃមិនបានជួបជុំគ្រួសារ ខឹងដោយសារបងប្អូនមិនបានរង់ចាំដើម្បីទៅចូលរួមពិធីឡើងផ្ទះនោះដែរ ហើយជាមួយគ្នានោះ សមត្ថកិច្ចរកឃើញលិខិតតូចមូយ សរសេរថា «បើជាតិនេះ ខ្ញុំរស់ ខ្ញុំថោកទាបបំផុត រស់លើដី ឥតប្រយោជន៍ បើខ្ញុំខុសលើអ្នកទាំងអស់គ្នា ទាំងប៉ុន្មានខ្ញុំសង» ។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច បានប្រគល់សាកសព ឲ្យទៅឪពុកម្ដាយធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

...

bun (1) bun (2) bun (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print