ព័ត៌មានថ្មី នាយគ្រឿនបញ្ចេញស្នាដៃសាច់រឿង «ជួយស៊យ» ចែករំលែក៖ភ្នំពេញ៖ តារាកំប្លែងនាយគ្រឿនបានក្លាយជាអ្នកនិពន្ធនិងសហការដឹកនាំក្នុងរឿង«ជួបស៊យ»របស់ផលិតកម្មអិលឌី Picture មិនត្រឹមតែនិពន្ធរឿងនោះទេថែមទាំងសម្តែងខ្លួនឯងមានទាំងកំប្លែងរហូតបង្ហាញឈុតឆាកយំសោកបញ្ចូលអារម្មណ៍កម្សត់ដែលកម្របានឃើញអ្នកកំប្លេងរូបនេះបង្ហាញណាស់។ នាល្ងាចថ្ងៃទី១០ មេសា ឆ្នាំ២០១៧ ផលិតកម្មអិលឌីPictureបានប្រារព្ធពិធីសម្ពោធរឿង«ជួយស៊យ»ដែលជាប្រភេទសាច់រឿងកំប្លែងសើចបង្កប់ការអប់រំនិងកាន់តែប្លែកនោះគឺអ្នកទស្សនានឹងបានយំជាក់ជាមិនខានដែលនាយគ្រឿងបញ្ចេញតិចនិចសម្តែងយំយែកខ្លាំងកម្រឃើញជាមួយបណ្តាតួអង្គមួយចំនួនទៀតផងដែរ។ ពិធីនេះបានរៀបចំធ្វើឡើងក្នុងបរិវេណផ្សារទំនើបស្ទឹងមានជ័យនៃរោងភាពយន្តទំនើបលេជេនដោយមានតារាសម្តែងក្នុងផ្ទៃរឿងតារាកិត្តិយសមហាជនយ៉ាងច្រើនកុះករផងដែរ។ នាយគ្រឿងដែលឡើងកូដក្លាយជាអ្នកនិពន្ធរឿងនិងអ្នកដឹកនាំរឿងបានថ្លែងឲ្យដឹងថា លោកមានការលំបាកណាស់ក្នុងការនិពន្ធរឿងនេះដើម្បីឲ្យល្អប្រទាក់ក្រឡាគ្នាមួយឆាកទៅមួយឆាកដើម្បីឲ្យមានការទាក់ទាញ។ កាន់តែប្រយ័ត្នលោកបានពុះពារធ្វើឲ្យល្អបន្តទៀតដែលការនិពន្ធនេះយកទៅជូនផលិតកម្មអិលឌីដែលផលិតកម្មមួយនេះមានការទទួលស្គាល់ពីមហាជនរួចទៅហើយថាមានការទាក់ទាញឲ្យតែមានការបញ្ចេញខ្សែភាពយន្តខ្មែរបញ្ចាំងលើទីផ្សាររហូតជោគជ័យពីមួយរឿងទៅមួយរឿងទើបលោកមានការយកចិត្តទុកដាក់ខ្ពស់។ នាយគ្រឿងបានបញ្ចេញសារដែលខ្លួនបានជួបអំឡុងពេលថតថា ពិតជាមិនធម្មតាទេក្លាយជាអ្នកដឹកនិងនិពន្ធនេះ ពិសេសពេលថតម្តងៗលំបាកណាស់ត្រូវតាំងចិត្តព្យាយាមណាត់តួស្ទើរតែមើលមុខគ្នាលែងចំម្តងៗដោយសារតែតួមកថតតួខ្លះលេងទូរស័ព្ទដែលកំពុងតែធ្វើការទាំងនេះនាំឲ្យខូចឈ្មោះយើងជាតារាមកក៏មិនទាន់ទើបលោកគិតថាលំបាក។ បន្ថែមពីលើនេះលោកត្រូវសម្តែងជាតួកម្សត់លាយកំប្លែងដោយដាក់ការសម្សត់យំបង្ហូរទឹកភ្នែកចាប់ពីពាក់កណ្តាលសាច់រឿងព្រោះសាច់រឿងបែបបងប្អូនប្រុសបង្កើតហើយជួបជុំវិញបែរជាបងមានជំងឺមហារីកខួរក្បាលស្លាប់ចោលទៀតស្របពេលម្តាយឪពុកក៏ស្លាប់ចោលធ្វើឲ្យតែលតោលតែឯង។ យ៉ាងណាមិញសម្រាប់ឱកាសចូលឆ្នាំថ្មីនេះបងប្អូនអាចមកទស្សនារសជាតិថ្មីបែបកំប្លែងកម្សត់ដែលតួអង្គទាំងអស់បបួលគ្នាយំច្រើនប្លង់ធ្វើឲ្យទប់ទឹកភ្នែកមិនបានឡើយ បើបានមកទស្សនារឿង«ជួបស៊យ»របស់អិលឌីPicture។ លោក លៀក លីដាចាងហ្វាងផលិតកម្មអិលឌីPictureបានឲ្យដឹងថា យ៉ាងណាខាងផលិតកម្មនៅតែតាមជួយលោកគ្រឿនតាមក្រោយរហូតដោយសំខាន់ចរិកមនុស្សព្រោះនាយគ្រឿងដ្បិតតែប្លង់នីមួយៗកាត់ចប់រួចរាល់ឲ្យតែគាត់ទំនេរគឺគាត់មកពិនិត្យមើលម្តងហើយម្តងទៀតចង់ដប់ម្ភៃដង។ អ៊ីចឹងហើយទើបលោករំពឹងថា រឿងនេះពិតជាទាក់ចិត្តអ្នកទស្សនាមិនខានព្រោះមានសើចកម្សត់យំហើយតួដែលលោកឲ្យសម្តែងជាតួឯករហូតមកគឺលោក ជា សុវណ្ណនរា ចុងក្រោយស្លាប់។ រឿងនេះនឹងបញ្ចាំងក្នុងថ្ងៃទី១៣ មេសា ខាងមុខ ហើយរឿងថ្មីមួយទៀតនាយគ្រឿនក៏បានសម្រាំងហើយៗដោយថតក្នុងពេលឆាប់ៗ៕ វឌ្ឍនា ... ចែករំលែក៖