តខ្សែម៉ូទ័របូមទឹកទុកចូលឆ្នាំខ្មែរ ឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ: បុរសជនជាតិវៀតណាមម្នាក់ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ភ្លាមៗនៅនឹងផ្ទះរបស់ខ្លួនគ្រាដែល រូបគាត់បានតខ្សែភ្លើងម៉ូទ័របូមទឹកដាក់ពាងទុកលេងពេលចូលឆ្នាំខ្មែរខាងមុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខវត្តព្រែកតាគង់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។

មន្ត្រីនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចៅ លាប ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទត្រី ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមការអះអាងរបស់ក្រុមគ្រួសសារសពបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅតខ្សែភ្លើងចេញពីម៉ូទ័រក្នុងផ្ទះចុះទៅបូមទឹកនៅក្នុងទន្លេសាប ដើម្បីដាក់ក្នុងពាងឲ្យពេញទុកឲ្យហើយ ចៀសវាងលំបាក បងប្អូនមកលេងក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះ។ ក្រោយមកមិនដឹងរឿងអី ស្រាប់តែខ្សែភ្លើងដែលតនោះ មានដាច់រលាត់ធ្វើឲ្យឆ្លងចរន្តឆក់ដួលស្លាប់ទៅក្នុងទឹកតែម្នាក់ឯងយ៉ាងអាណោចអាធ័ម។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ បានធ្វើកោសល្យវិច័យពិនិត្យទៅឃើញថា ជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន ហើយក្រោយពីពិនិត្យសាកសពរួចមក សមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕ ប្រាថ្នា

...

image3 image2 image5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print