យុវជន២នាក់ត្រូវជនមិនស្គាល់មុខលបបាញ់សម្លាប់ពេលចេញពីរាំធុងបាស់ជិះម៉ូតូទៅផ្ទះ ស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ យុវជន២នាក់ត្រូវជនមិនស្គាល់មុខលបបាញ់សម្លាប់ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ រួចជនដៃដល់បានគេចខ្លួនបាត់ ខណៈដែលយុវជនរងគ្រោះជិះម៉ូតូត្រឡប់ពីរាំធុងបាស់ទៅផ្ទះ។

ករណីឃាតកម្មគ្រោងទុកពីជនដៃដល់នេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចខ្ទមអ្នកតាមួយកន្លែង ស្ថិតក្នុងភូមិកាឡោត ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

អធិការនគរបាលស្រុកលោក ឆយ បូរិន បានឲ្យដឹងថា ជនរងគ្រោះត្រូវជនដៃដល់បាញ់ស្លាប់ឈ្មោះឈុន រី អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ និងម្នាក់ទៀតដែលរងរបួសធ្ងន់ឈ្មោះវ៉ាន់ វៃ អាយុ១៨ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិជោគជ័យ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

លោកបញ្ជាក់ថា ជនរងគ្រោះដែលត្រូវជនដៃដល់បាញ់ស្លាប់បានរងនឹងគ្រាប់កាំភ្លើងត្រូវចំចហៀងខ្លួន និងគល់ចង្កេះចំនួន២គ្រាប់ រីឯជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវគល់ចង្កេះ១គ្រាប់ផងដែរ។

ករណីនេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញគឺជាអំពើឃាតកម្មគិតទុកជាមុនពាក់ព័ន្ធនឹងរឿងគំនុំ ហើយកាំភ្លើងដែលក្រុមជនសង្ស័យបាញ់ជនរងគ្រោះគឺជាប្រភេពអាវុធកែច្នៃ។

បើតាមប្រភពពីអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូ១គ្រឿងទៅលេងរាំវង់ ហើយពេលត្រឡប់មកផ្ទះវិញជិះម៉ូតូមកដល់ចំណុចខ្ទមអ្នកតាមួយស្ថិតនៅភូមិកាឡោត ស្រាប់តែជនសង្ស័យបានលបបាញ់រះទៅលើជនរងគ្រោះរួចនាំគ្នាគេចខ្លួនបាត់តែម្តង។ អំពើឃាតកម្មយ៉ាងសហាវនេះសមត្ថកិច្ចបាននឹងកំពុងបន្តការស៊ើបអង្កេតដើម្បីកំណត់មុខសញ្ញាក្រុមជនដៃដល់ចាប់ខ្លួនមកផ្តន្ទាទោសចាត់ការតាមផ្លូវច្បាប់៕ សហការី

...

pras (3) pras (2) pras (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print