រុស្ស៊ីបើកទ្វារស្វាគមន៍កិច្ចពិភាក្សាជាមួយអាមេរិកក្រោយការវាយប្រហារនៅស៊ីរី

ចែករំលែក៖

នៅថ្ងៃទី១២ ខែមេសា រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Rex Tillerson នឹងទៅកាន់ ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីជា កិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសនេះ។ ដំណើរទស្សនកិច្ច របស់លោកកើតឡើងចំពេលដែល អាមេរិកបានបើកការវាយប្រហារដោយមីស៊ីលទៅលើប្រទេសស៊ីរី។

នៅថ្ងៃទី១២ខែមេសា រដ្ឋមន្ត្រី Rex Tillerson នឹងទៅដល់ទីក្រុងមូស្គូជាលើក ដំបូង បន្ទាប់ពីឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក។ សកម្មភាពខាងលើ កើតឡើង ក្រោយពេលអាមេរិកវាយប្រហារស៊ីរីដែលជាសម្ពន្ធមិត្តរបស់រុស្ស៊ីនៅតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហារស៊ីរី គឺជា ប្រធានបទដ៏សំខាន់នៅក្នុងកិច្ចពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី។

ដោយសារតែហេតុការណ៍វាយប្រហារ ស៊ីរី រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson ក៏បានលុបចោលដំណើរ ទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃ ទី១០ខែមេសាដែរ ។ ចំណេក អាមេរិកនៅតែបន្តធ្វើទស្សនកិច្ចទៅតាមគម្រោងដែលគ្រោងទុក ប៉ុន្តែ ជំនួបពិភាក្សាជាមួយលោកពូទីនត្រូវបានលុបចោល ។

នៅក្នុងបទសម្ភាសន៍មុនពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី រដ្ឋមន្ត្រីការ បរទេសអាមេរិក បានប្រើប្រាស់សម្តីរិះគន់យ៉ាងខ្លាំងចំពោះរុស្ស៊ីដោយទម្លាក់កំហុសទៅលើទីក្រុងមូស្គូថា អសមត្ថភាពនៅក្នុងការគ្រប់គ្រងស៊ីរី ។ ប៉ុន្តែនៅក្នុងដំណើរ ទស្សនកិច្ចនេះក្រុមអ្នកវិភាគបានលើកឡើងថាអាមេរិកនឹងបញ្ចុះបញ្ចូលរុស្ស៊ីឲ្យឈប់គាំទ្រប្រធានាធិបតីស៊ីរី លោកអាល់ អា សាដ។

ក្រុមអ្នកឯកទេសវិភាគនយោបាយជាច្រើនបានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរាប់សិបដើមទៅលើប្រទេសស៊ីរី គឺជាសកម្មភាពដែលមានលក្ខណៈ«ដូចឈុតសម្តែង» មិនមានលក្ខណៈនយោបាយយុទ្ធសាស្ត្រទាំងនោះទេ នោះហើយដែល ពិបាកក្នុងការបង្ក ឲ្យមានភាពតានតឹងក្លាយទៅជាសង្គ្រាមរវាងអាមេរិកនឹងរស្ស៊ី។

ហេតុការណ៍ខាងលើបានបង្ហាញតាម រយៈអត្ថបទមួយដែលមានឈ្មោះថា«បើទោះជាវាយប្រហារឬក៏អត់នោះលោកពូ ទីននៅតែបើកទ្វារ សម្រាប់លោកត្រាំ»។ ជាមួយគ្នានោះ សារព័ត៌មាន Russia Insider បានបញ្ជាក់ថា នៅក្នុងវប្បធម៌ នយោបាយ របស់រុស្ស៊ី ពេលដែលមាន ប្រតិកម្មចំពោះហេតុការណ៍ណាមួយជា ឯកសារគឺជាការសរុប នូវ ការប្រកាសដោយ ផ្ទាល់មាត់ ហើយការប្រកាសកន្លងមករបស់រុស្ស៊ីមិនមានភាពរឹងមាំ ចំពោះហេតុការណ៍ដែលបានកើតឡើងនោះឡើយ។

តាមសារព័ត៌មាន Russia Insider បាន ផ្សាយថា នៅក្នុងសេចក្តីប្រកាសជាអក្សរ របស់រុស្ស៊ី មានខ្លឹមសារ ទន់ភ្លន់ ខុសប្លែកពីការប្រតិកម្មមុនៗចំពោះហេតុហេតុការណ៍ធំ(វាយប្រហារសុីរី) បែបនេះ។នៅក្នុងសេចក្តីប្រកាសនោះអ្នកនាំពាក្យវិមាន ក្រិមឡាំង បានបញ្ជាក់ថា នឹងការពារ ស៊ីរីការពាររដ្ឋាភិបាលទីក្រុងដាម៉ាកាស ប្រឆាំង នឹងការឈ្លានពានពីអាមេរិក។

ដោយសារប្រតិកម្មរបស់រុស្សុីមិនមានទម្ងន់ដូចការវាយប្រហាររបស់អាមេរិក បានធ្វើឲ្យក្រុមអ្នកវិភាគ បញ្ជាក់ថា លោក ពូទីន កំពុងតែបើកទ្វារស្វាគមន៍ ទំនាក់ ទំនងជាមួយអាមេរិក ដើម្បីបង្កើតក្រុមរួមប្រឆាំងនឹងភេរវកម្ម ដូចអ្វីដែលលោកត្រាំ បានប្រកាស៕

trump-putin (3) trump-putin (1) trump-putin (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print