បង្ក្រាបទីតាំងផលិតកញ្ឆាក្រៀមទម្ងន់ជាង១តោននៅសង្កាត់ទួលសង្កែ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការស្រាវជ្រាវអស់រយៈពេលច្រើនខែអំពីសកម្ម ភាពជនទុច្ចរិតផលិតកញ្ឆាក្រៀមយកទៅចែកចាយនៅក្នុងស្រុកនិងបរទេស ដែលកញ្ឆាទាំងនេះបានចាត់ទុកជាគ្រឿងញៀនមួយប្រភេទដែលច្បាប់បានហាមឃាត់ នោះកម្លាំងមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀនក្រសួងមហាផ្ទៃដឹកនាំដោយ លោកឧត្ដមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរនិងដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានផងបានចុះឆែកឆេរកន្លែងផលិត កញ្ឆាក្រៀមមួយកន្លែងដោយរឹបអូសបានកញ្ឆាក្រៀមចំនួន៥៦បាវតូចស្មើនឹងជាងមួយតោនហើយបានឃាត់ខ្លួនមនុស្ស៤នាក់ផងដែរ ។

arunrah-3

កិច្ចប្រតិបត្ដិការបង្ក្រាបកន្លែងផលិតកញ្ឆាក្រៀមនេះបានប្រព្រឹត្ដទៅកាលពី យប់ថ្ងៃទី២១រហូតដល់ព្រឹកថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៥ នៅផ្ទះក្នុងបុរីមង្គល ភ្នំពេញ លេខJ21 ផ្លូវJS ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោកឧត្ដមសេនីយ៍ឯក ខៀវ សាម៉ន បានមានប្រសាសន៍ឱ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង៤នាក់ ទី១-ឈ្មោះសេង តុលា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន, ទី២-ឈ្មោះ វិត សាំង ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ទី៣-ឈ្មោះ សួន ភក្ដី អាយុ៣៣ឆ្នាំ មុខរបរ ជាងផ្សារដែក និងទី៤-សោម ដារ៉ា ហៅ បារាំង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំ នៅក្នុងភូមិ-សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

លោកឧត្ដមសេនីយ៍ឯកបានឱ្យដឹង ទៀតថា កន្លងមកមានឈ្មួញទុច្ចរិតមួយ ចំនួនបានទិញកញ្ឆាស្រស់មកផលិតលួចលាក់ជាកញ្ឆាក្រៀមដើម្បីយកទៅលក់ នៅទីផ្សារនិងនាំចេញទៅក្រៅប្រទេស ដែលទង្វើនេះជាទង្វើមួយខុសច្បាប់ធ្ងន់ ធ្ងរណាស់ ព្រោះកញ្ឆាត្រូវបានចាត់ទុក ជាគ្រឿងញៀនមួយប្រភេទមិនអាចធ្វើ ចរាចរណ៍និងមនុស្សប្រើប្រាស់បានទេ។ ដោយសារមានការផលិតកញ្ឆាក្រៀម លួចលាក់ខុសច្បាប់នេះហើយកម្លាំង របស់លោកបានស្រាវជ្រាវច្រើនខែ ច្រើនថ្ងៃ ហើយដឹងថាទីតាំងខាងលើនេះ កំពុងផលិតកញ្ឆាក្រៀមបម្រុងនាំទៅ ក្រៅប្រទេសទើបលោកបានសុំគោល ការណ៍ពីលោកអគ្គស្នងការនគរបាលជាតិ និងមានកិច្ចសហការជាមួយព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផងលោកបានដឹកនាំកម្លាំងបង្ក្រាបនៅ ទីនេះតែម្ដង ។

រហូតដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៥ កម្លាំងមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀនក្រសួងមហាផ្ទៃបានចុះទៅ ឆែកឆេរនៅផ្ទះផលិតកញ្ឆាក្រៀមខាង លើហើយបានដកហូតឧបករណ៍មួយចំនួនដូចជាម៉ាស៊ីនគ្រីបកញ្ឆាស្ងួត១ ឧបករណ៍ សម្រាប់ចម្រាញ់ប្រេងកញ្ឆា១ ម៉ាស៊ីន សម្ងួត១ ឧបករណ៍សម្រាប់ដូយ១ និង ឧបករណ៍បណ្ដាញអគ្គិសនីមួយចំនួន ទៀតដែលគេប្រើប្រាស់ក្នុងការផលិត កញ្ឆាក្រៀម ។ ជាមួយនេះដែរសមត្ថ កិច្ចរបស់លោកបានរឹបអូសកញ្ឆាក្រៀមចំនួន៥៦បាវតូចមានចំនួនជាង១តោនផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាង លើត្រូវបានកម្លាំងរបស់លោកសាកសួរបន្ថែមដើម្បីស្រាវជ្រាវរកមេខ្លោង ផលិតកញ្ឆាក្រៀមចាប់ខ្លួនបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមច្បាប់ឱ្យខាងតែបាន ៕

arunrah-2

arunrah-1

ដោយ៖ អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print