គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូរបួសធ្ងន់៣នាក់ នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់ បុរសស្រ្តី៣នាក់បានរងររបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦១.១៦២ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសទី១ ឈ្មោះ អេន អន ភេទប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិវត្តលួង សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់(បើកបរម៉ូតូ) និងអ្នករួមដំណើរឈ្មោះ សឿន សុរីន ភេទស្រី អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ជាមួយគ្នា ហើយអ្នកទាំងពីធ្វើដំណើររួមគ្នាដោយម៉ូតូ ១គឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV 9149 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ ១គ្រឿងម៉ាក សង់កូរ៉េ C100 ពណ៏ក្រហម គ្មានគ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបើកបរមិនប្រកាន់ស្ដាំ បើកបរដោយឈ្មោះ បោយ រួន ភេទស្រី អាយុ ៤២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ បណ្ដាលឲ្យរងរបួសរដូករណេលតែម្តង។

ប្រភពដដែលខាងលើបន្តទៀតថា ជនរងរបួសត្រូវគេជួយបញ្ជូនយកទៅសង្រ្គោះព្យាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ ចំណែកវត្តុតាងម៉ូតូទាំងពីគ្រឿងសមត្តកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំធ្វើការវាស់វែង និងចាត់ចែងបន្តតាមនីតិវិធីច្បាប់៕  បឹុម ពិន

...

703cb6e8-e218-43fb-ba37-a2626ea3ff9b e35e017d-99a8-4f3c-bc96-8bf5b70f0803

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print