កម្មវិធី Runtasty កំពុងមានភាពទាក់ទាញពីសំណាក់អ្នកស្រលាញ់ចង់បាន សុខភាពល្អ ដែលបានបង្ហាញវីដេអូមុខ ម្ហូបថ្មីៗ ហើយទទួលបានប្រជាប្រិយភាព ផងដែរ។ ក្លីបវីដេអូចម្អិនម្ហូប របស់ Tasty and Delish កំពុងទទួលការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នាក្នុងបណ្ដាញ Facebook ថ្មីៗនេះ ហើយក៏មានក្លិបផ្សេងទៀតនឹង មកបន្តបន្ទាប់គ្នា។ Runtasty បានបញ្ចូល YouTube channel របស់ខ្លួន ជាមួយ វីដេអូ ជាច្រើនទៀត ដែលបញ្ចូលក្នុងកម្មវិធីទូរស័ព្ទថ្មី ។
ការរស់នៅមានផាសុកភាពជាមួយនឹងការបរិភោគត្រឹមត្រូវ នោះវាសំខាន់ដូច ដែលយើងធ្វើលំហាត់ប្រាណ ដើម្បីចង់ បាននូវរាងកាយស្អាត និង មានសុខភាព ល្អ។ អ្នកឯកទេសខាងចំណីអាហារបានយល់ស្របថា រូបមន្តទាំងនេះធ្វើឲ្យ សុខភាពល្អ ងាយស្រួលក្នុងការចម្អិន លឿន មានរស់ជាតិ និង មានគ្រឿងផ្សំ តិចតួចបំផុត ។ វាមានអាហារ ចំនួន២៣ប្រភេទសម្រាប់តម្រូវការរបបអាហារជាច្រើន ដូចជា រូបមន្តអាហារសំរាប់អ្នកហូប បួស និង តមជាតិខ្លាញ់ ។ ការណែនាំវីដេអូ បន្ថែម Runtasty នឹងមានវីដេអូប្រាប់ពីតិចនិកក្នុងការប្រើរបស់របរក្នុងផ្ទះបាយ ដែលបង្រៀនអ្នកឲ្យចេះគ្រប់គ្រងរាល់ការកាត់ បន្លែ រៀបចំ ឬ ចម្អិនសាច់ឲ្យបានល្អត្រឹម ត្រូវ។
Runtasty នឹងមានវិធីទុកនូវរូបមន្តដែលអ្នកចូលចិត្ត និង អត្ថប្រយោជន៍ដែលមានសារជាតិទ្រទ្រង់រាងកាយក្នុងចំណីអាហារ។ ឥឡូវនេះមិនចាំបាច់ត្រូវចាំរាល់វីដេអូទាំងអស់នេះទេ គ្រាន់តែបញ្ចូលកម្មវិធីនេះក្នុងទូរសព្ទ័អ្នកជាការស្រេច អាចបញ្ចូលបាន ទាំង iOS និង Android នោះអ្នកនឹងមាន ភាពងាយស្រួល ក្នុងការស្វែងរករូបមន្តមុខម្ហូបណាដែលអ្នកចង់ចម្អិន និង ទទួលទានជាមួយគ្រឿងផ្សំដែលមិនប៉ះពាល់ដល់ សុខភាព និងរាងកាយ៕
https://youtu.be/KK_kwwSd2yE
ប្រែសម្រួល៖ ហេង លក្ខិណា