ក្រុមកាំភ្លើងធំ Arsenal បានរក្សាក្តី សង្ឃឹមរបស់ខ្លួនដណ្តើមចំណាត់ថ្នាក់ទាំង៤ក្រុមនៅលើកំពូលតារាងអង់គ្លេស Premier Leagueនៅពេលចប់រដូវកាលបន្ទាប់ពីពួកគេយកឈ្នះលើក្រុម Middlesbrough ដោយលទ្ធផល 2-1 កាលពីថ្ងៃចន្ទ ។
ខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez បានស៊ុតបាល់ហ្រ្វីឃីតយ៉ាងល្អឥតខ្ចោះនៅនាទីទី៤២ឲ្យក្រុម ភ្ញៀវArsenalនាំមុខមុននៅក្នុងតង់ទី១។
ការប្រកួតតង់ទី២ចូលមកបានតែ៥ នាទីខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Negredo បានស៊ុតបាល់តាមស្មើវិញ ប៉ុន្តែខ្សែ បម្រើអាល្លឺម៉ង់ Mesut Ozil គឺជាអ្នក រកគ្រាប់បាល់ទី២ឲ្យ Arsenal យកឈ្នះ លើក្រុម Middlesbrough ។
ក្រោយទទួលបានជ័យជម្នះក្រុមកាំភ្លើងធំឈរលេខរៀងទី៦តាមពីក្រោយក្រុមលេខ៤ Manchester City ចំនួន៧ពិន្ទុ ប៉ុន្តែកាំភ្លើងធំនៅសល់មួយប្រកួតក្នុងដៃទៀត ។
ចំណែកក្រុម Brighton and Hove Albion នៅក្របខ័ណ្ឌអង់គ្លេស Championship វិញបានឡើងមកកាន់ក្របខ័ណ្ឌ កំពូលរបស់អង់គ្លេសដោយស្វ័យប្រវត្តិ បន្ទាប់ពីឈ្នះ igan Athletic 2-1 នៅក្នុងទឹក ដីរបស់ខ្លួន ។
ក្រុម Brighton មាន៩២ពិន្ទុក្នុងចំណោម៤៣ប្រកួតហើយនៅសល់តែ៣ប្រកួតទៀតនឹងចប់រដូវកាលហើយ ។ ប្រសិនបើពួក គេឈ្នះក្រុម Norwich នៅថ្ងៃសុក្រពួកគេ នឹងក្លាយទៅជាជើងឯកអង់គ្លេសChampionship ៕