លោកZinedine Zidane នឹងនៅតែដឹក នាំក្រុម Real Madrid នៅរដូវកាលក្រោយទៀតទោះបីជាក្រុមនេះទទួលលទ្ធផល បែបណាក៏ដោយ។ នេះបើតាមកាសែត អេស្ប៉ាញ Marca បញ្ជាក់ឲ្យដឹង ។
អតីតខ្សែបម្រើសញ្ជាតិបារាំង Zinedine Zidane ធ្លាប់បានសារភាពថា គាត់តែងតែមានសម្ពាធខ្លាំងក្នុងនាមជាគ្រូបង្វឹកក្រុម Real Madrid ដោយសារតែក្លិបរំពឹងចង់ បានលទ្ធផលខ្ពស់បំផុតពីគ្រូបង្វឹក។
ប៉ុន្តែកាសែតខាងលើបានអះអាងថា ទោះបីជាក្លិបReal Madridទទួលទ្ធផល បែបណាក៏ដោយក៏លោក Zinedine Zidane នឹងនៅតែដឹកនាំក្រុមដដែលដោយសារតែគាត់ទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីលោក Florentino Perez ប្រធានក្លិប Real Madrid ។
យោងទៅតាមកាសែត Marca បានឲ្យ ដឹងថា “មិនថាក្រុម Real Madrid ឈ្នះជើង ឯក Champions League ឬ La Liga ឬក៏អត់ នោះទេក្លិបនឹងនៅតែរក្សាតំណែងគ្រូបង្វឹក ដល់លោក Zinedine Zidaneដដែល”។
កាសែតដដែលបានបន្ថែមទៀតថា Zidane ទទួលបានទំនុកចិត្តពីលោក Florentino Perezយ៉ាងខ្លាំងដោយសារតែអ្នកគាំទ្របុគ្គលិកនិងកីឡាករបានកោតសរសើរ ដល់ Zidane ដោយខុសពីអ្នកចាត់ការដទៃ ទៀត ៕ ដេវីត