ខ្ចីម៉ូតូទៅយកមិត្តភក្តិបែរជាយកទៅបញ្ចាំគេចខ្លួនបាន១៣ថ្ងៃ ម្ចាស់ជួបមុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីខ្ចីម៉ូតូអ្នកស្គាល់គ្នាថាយកទៅយកមិត្តភក្តិក៏បាត់រហូតតាំងពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅជិតរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរហូតមកដល់រសៀលថ្ងៃទី១៧ ខែមេសា ទើបប្រទះឃើញជនសង្ស័យនៅមុខមន្ទីរពេទ្យរុស្ស៊ី ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទើបចាប់ប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយ។

ជនសង្ស័យឈ្មោះម៉ៅ រិទ្ធី អាយុ២៩ឆ្នាំ មុខរបរត់ចាប់ម៉ូយឡានឈ្នូលនៅជិតរង្វង់មូលចោមចៅ ស្នាក់នៅភូមិ ព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើរខេត្តតាកែវ។ ចំណែកម្ចាស់ម៉ូតូឈ្មោះនុច ធីតា ភេទប្រុស អាយុជាង៣០ឆ្នាំ ហើយម៉ូតូដែលត្រូវបានជនសង្ស័យខ្ចីហើយសីុដាច់នោះម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AL-2643 ។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងជនសង្ស័យស្គាល់គ្នាតាំងពីយូរយាមកហើយ ដោយសារតែការទុកចិត្តគ្នាទៅវិញទៅមកទើបនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅកន្លែងជនសង្ស័យរត់ហៅម៉ូយជិតរង្វង់មូលចោមចៅ ជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់ថាទៅយកមិត្តភក្តិមួយភ្លេតពេលនោះដោយសារតែការរាប់អានគ្នាទើបគាត់ព្រមឲ្យទៅ។

សាក្សីបន្តថា ក្រោយមកជនសង្ស័យក៏ទៅបាត់រហូតខលក៏មកខូល លុះរហូតមកដល់រសៀលថ្ងៃទី១៧ ខែឆ្នាំដដែល ទើបរូបគាត់ប្រទះឃើញជនសង្ស័យនៅមុខមន្ទីរពេទ្យរុស្ស៊ីក៏ឃាត់សួរនាំទើបដឹងថា ម៉ូតូត្រូវបានជនសង្ស័យយកទៅបញ្ចាំបាត់ក៏ឃាត់យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើកិច្ចសន្យាឲ្យសងម៉ូតូវិញដោយមិនបានប្តឹងផ្តល់ដែរ ព្រោះនឹកឃើញថាជាមនុស្សស្គាល់គ្នា៕ សុខាសែនជ័យ

...

image1 (1) image2 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print