រិន សាវ៉េត អស់សង្ឃឹមនឹងស្ថានភាពជំងឺប្រពន្ធ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានភាពជំងឺមហារីកសុដន់ភរិយាតារាចម្រៀង លោក រិន សាវ៉េតកាន់តែធ្ងន់ធ្ងរដែលពេលនេះកំពុងតែទទួលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី។ តាមស្ថានភាពជំងឺមហារីកបានរីករាលដាលខ្លាំងដល់សួត និងខួរក្បាលរហូតដល់លោក រិន សាវ៉េតបានបង្ហាញក្តីអស់សង្ឃឹមចំពោះស្ថានភាពជំងឺដែលអាចមានសង្ឃឹមតិចណាស់។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោករិន សាវ៉េត បានឲ្យដឹងថា ភរិយារបស់លោកបានចូលមកសម្រាកនៅមន្ទីរពេទ្យរុស្ស៊ីនេះ តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧មកម្ល៉េះ ដោយដំបូងឡើយអាការៈមិនសូវជាធ្ងន់ធ្ងរឡើយ ប៉ុន្តែក្រោយបានចាក់ថ្នាំគីមី បន្ថែមដើម្បីសម្លាប់មេរោគមហារីកដែលមានពីមុនមក ជំងឺកាន់តែធ្វើទុក្ខជាងមុន។ លោកបន្តថា ពេលនេះភរិយាលោកមិនត្រឹមតែមានជំងឺមហារីកត្រង់សុដន់មួយមុខឡើយ គឺមេរោគនោះរីករាលដាលស្ទើរពេញខ្លួនទាំងអស់ហើយ ពោលគឺនៅត្រង់ខួរក្បាល និងសួតជាដើម ក៏មានដែរ។

លោកលើកឡើងថា ភរិយារបស់ខ្លួនបន្ទាប់ពីចាក់ថ្នាំគីមីលើកទី៤មក បានធ្វើទុក្ខដល់ខួរក្បាល ក្បាលចាប់ផ្ដើមឈឺកាន់តែខ្លាំងស្ទើរផ្ទុះសន្លប់ ដោយទ្រាំមិនបានក៏នាំមកសម្រាកនៅមន្ទីរពេទ្យ។ លោកលើកឡើងដែរថា បន្ទាប់មកគ្រូពេទ្យបានយកទៅស្គែនមើលក្បាល ក៏ឃើញមេរោគមហារីកនោះនៅក្នុងខួរក្បាលទៀត។ បន្ទាប់មកចាក់ថ្នាំគីមីព្យាបាលនៅត្រង់ខួរក្បាលក៏នាំឲ្យហត់ គ្រូពេទ្យពិនិត្យសួតមើល ឃើញមានមហារីកនៅត្រង់សួតទៀត។ ដោយសារតែជំងឺមហារីកនេះ កាន់តែរីករាលដាលស្ទើរគ្រប់កន្លែងនៃរាងកាយបែបនេះ លោកថា ក្ដីសង្ឃឹមថា អាចជាដូចដើមវិញ គឺមានតិចតួចណាស់គឺមានតែសង្ឃឹមលើកព្រះទេដែលអាចជួយបាន៕ វឌ្ឍនា

...

vuthy (2) vuthy (1) vuthy (3) vuthy (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print