គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីខ្មែររយៈពេល៣ថ្ងៃមានការថយចុះ២លើក បើប្រៀបធៀបឆ្នាំ២០១៦

ចែករំលែក៖

ខេត្តសៀមរាប ៖ បើតាមរបាយការណ៍ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាននគរបាលខេត្តសៀម រាបបានបង្ហាញឱ្យដឹងថា គ្រោះថ្នាក់ចរា ចរណ៍ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃគិត ចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០១៧ មានការថយចុះ ២លើកបើប្រៀបធៀបនឹងឆ្នាំ២០១៦ ។

លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យ ស្លាប់បុរសម្នាក់ឈ្មោះ ទិត្យ សោ ភណ្ឌ អាយុ១៦ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់ នគរធំ ក្រុងសៀមរាប បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរបញ្ច្រាសទិសពីលិចមកកើតទៅ បុកជាមួយរ៉ឺម៉កម៉ូតូ ម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1-FS 6069 បើក បរដោយឈ្មោះ កង ផេង ភេទប្រុស អាយុ ជាង៣០ឆ្នាំ រស់នៅភូមិម្រេញ ឃុំ ត្រពាំង ស្រែ ស្រុកមេសាង ខេត្តព្រៃវែង បើកបរ មកពីកើតទៅលិច ។ មូលហេតុបើកបរ ក្នុងល្បឿនលឿន ចំណែកម៉ូតូខូចខាតទាំងសងខាងហើយបច្ចុប្បន្ន ជនបង្កត្រូវបញ្ជូនទៅតុលាការខេត្តចាត់ការតាម ផ្លូវច្បាប់ ។

លោកបានបន្តថាបើប្រៀបធៀបឆ្នាំ ២០១៦ មាន៣ករណីរវាងរថយន្តធុនតូច បុកជាមួយម៉ូតូ២លើក រវាងរថយន្តធុនធំ បុកជាមួយម៉ូតូ១ លើក សរុប១/៣លើក ថយ ចុះ២លើក (ស្លាប់១/១ស្មើគ្នា )របួស ធ្ងន់០/៥ ថយចុះ៥នាក់ ,របួសស្រាល ០/១ លើក ថយចុះ១នាក់ ,ខូច ខាតរថយន្តធុន តូច០/២ គ្រឿង ថយចុះ២គ្រឿង ,ខូចខាត រថយន្តធុនធំ០/១គ្រឿង ថយចុះ១គ្រឿង និងម៉ូតូខូចខាត១/៣គ្រឿង ថយចុះ ២គ្រឿង ។ មូលហេតុបើកបរក្នុងល្បឿនលឿនគ្មានពាក់មួកសុវត្ថិភាពនិងបើកបរមិន ប្រកាន់ស្តាំ។ បើប្រៀបធៀបឆ្នាំ២០១៦ ទៅនឹងឆ្នាំ ២០១៧ មានការថយចុះ២លើកស្មើ៦៦ ភាគរយ។

សូមបញ្ជាក់ថា ពលរដ្ឋ និងភ្ញៀវបរទេស ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ មានការយល់ដឹងច្រើនជាងឆ្នាំមុនៗដូច្នេះករណីគ្រោះថ្នាក់ ចរាចរណ៍ ថយចុះជាងឆ្នាំមុន ៕  ប៊ុនរិទ្ធី

...

16466699_2065889850304248_1341681379_o 16507383_2065889853637581_784816466_n 16507684_404190693265909_1527996106_n 16559227_404190689932576_56612209_n 16831857_1748638095450688_5367657234946567666_n 16900112_1967907890104557_264180005_n  IMG-20170207-WA0005 IMG-20170207-WA0006

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print