ភ្នំពេញ៖ ត្រឹមតែមួយយប់សោះមានករណីប្លន់យកម៉ូតូបានសម្រេចនៅកន្លែងផ្សែងគ្នានៅក្នុងទឹកដីខណ្ឌចំការមន ដោយបន្សល់តែជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍បឹងកេងកង១ និងប៉ុស្ដិ៍ទួលទំពូងទី២។
ករណីប្លន់ម៉ូតូនេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ថ្ងៃ១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បេីតាមការបញ្ជាក់ពីជនរងគ្រោះឈ្មោះខាន់ សុភ័ណ អាយុ៤៩ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប រស់នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១០យប់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅសង្កាត់បឹងកេងកង១ គាត់បានឌុបបុរស២នាក់មាឌធំៗចេញពីសួននៅមុខណាហ្គាមកក្បែរសាលាបឹងកេងកង តាមបណ្ដោយផ្លូវ៣៩២ លុះមកចំណុចកេីតហេតុខាងលេីស្រាប់តែបុរសម្នាក់ជិះនៅកណ្ដាលបានយកកាំភ្លេីងមកភ្ជង់គាត់ហេីយប្រាប់ថា «កុំឲ្យមាត់បេីមាត់គេនិងបាញ់ ហេីយព្រមទាំងដេញជនរងគ្រោះឲ្យចុះចេញពីលេីម៉ូតូ» បន្ទាប់មកជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង ខណៈនោះជនរងគ្រោះបានស្រែកឆោឡោឲ្យគេជួយ តែគ្មានអ្នកជួយ ដោយបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងកេងកង១តែប៉ុណ្ណោះ។
ចំណែក១ករណីទៀត នៅម៉ោង៤និង៣០ទៀបភ្លឺថ្ងៃទី១៩ ខែឆ្នាំដដែល មានក្រុមជនសង្ស័យមួយក្រុមបានវាយនិងដុំថ្មប្លន់យកម៉ូតូម៉ាក MSX ពីជនរងគ្រោះម្នាក់ដោយមិនបានស្គាល់អត្តសញ្ណាណបានសម្រេចថែមទៀតនៅក្នុងសង្កាត់ទួលទំពូង២ ក្នុងខណ្ឌចំការមនដដែល ហេីយបានបន្សល់នូវម៉ូតូគ្នីគ្នាជនសង្ស័យមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១០ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខកំពង់ស្ពឺ1D-1281 និងម៉ូតូបក្ខពួកជនរងគ្រោះម៉ាក Today កញ្ចាស់មួយគ្រឿងគ្មានស្លាកលេខ។ ចំណែកឯជនរងគ្រោះក្រោយពេលកេីតហេតុត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យរុស្សី៕ ភារ៉ា ដង្កោ
...