នេន២នាក់បងប្អូនឈ្លោះគ្នាលើរ៉ឺម៉កម៉ូតូបែកធ្លាយរឿងសេពថ្នាំញៀនសមត្ថកិច្ចចាប់ផ្សឹក

ចែករំលែក៖

ភ្នំពេញ៖ នេន១អង្គនិងយុវជនម្នាក់ ទៀតត្រូវបានអ្នកបើករ៉ឺម៉កម៉ូតូដឹកចូលទៅក្នុងវត្តសំរោងអណ្តែតនិងបានរាយការណ៍ប្រាប់សមត្ថកិច្ច ខណៈដែលកំពុងឈ្លោះគ្នាលើរ៉ឺម៉កម៉ូតូកំពុងធ្វើដំណើរតាមផ្លូវ សាធារណៈសង្ស័យបែកថ្នាំ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៧ នៅមុខមន្ទីរពេទ្យរតនៈ នៅលើ កំណាត់ផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងភូមិផ្សារ ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នេនខាងលើនាម អុិន ទេព ព្រះជន្ម ២៥វស្សា គង់នៅវត្តត្រពាំងត្រកៀត ស្ថិត នៅភូមិត្រពាំងត្រកៀត ឃុំដំបូកខ្ពស់ ស្រុក ដងទង់ ខេត្តកំពត។ ចំណែកយុវជនម្នាក់ត្រូវជាប្អូនបង្កើតរបស់នេនខាងលើឈ្មោះ អុិន សេរី អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទួល សង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ជានេនលួចដោះស្បង់ចីជីពរខ្លួនឯង) ។

សមត្ថកិច្ចប្រាប់ថា កាលពីរសៀលមុនកើតហេតុនគរបាលប៉ុស្តិ៍ទឹកថ្លាបានទទួលបានសេចក្តីរាយការណ៍ពីអនុគណខណ្ឌសែនសុខថា មានរ៉ឺម៉កម៉ូតូមួយគ្រឿងបានដឹកនេនមួយអង្គ និងយុវជនម្នាក់មកកាន់ វត្តសំរោងអណ្តែត ហើយពេលព្រះតេជព្រះ គុណបានសាកសួររកឯកសារពាក់ពន្ធនឹងព្រះសង្ឃពួកគេមិនបានបង្ហាញឯកសារអ្វីទាំងអស់ ថែមទាំងមានអាការដូចជាមនុស្ស បែកថ្នាំទើបសុំឲ្យសមត្ថកិច្ចចុះមកជួយ ពិនិត្យតែម្តង ។

សមត្ថកិច្ចដដែលបានបន្តថា ក្រោយធ្វើ តេស្តទឹកនោមទៅលើយុវជននិងនេនខាងលើទើបដឹងថា មានផ្ទុកសារធាតុញៀន ហើយអនុគណខណ្ឌសែនសុខបានចាប់ ផ្សឹកនេនខាងលើ និងបានប្រគល់ឲ្យសមត្ថ កិច្ចយកទៅសាកសួរបន្តតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនញៀនថ្នាំឈ្មោះ អុិន ទេព បាននិយាយថា កាលពី រសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ លោកបាននិមន្តមកពីខេត្តកំពតមកលេងជីដូននៅក្នុងខណ្ឌឫស្សីកែវ ហើយនៅ វេលាខាងលើលោក(អុិន ទេព) បាននិមន្ត តាមរ៉ឺម៉កម៉ូតូគោលបំណងទៅផ្សារទិញ អីវ៉ាន់។ ខណៈមកដល់ចំណុចកើតហេតុ ប្អូនប្រុសបានស្រែកឡូឡាលើរ៉ឺម៉កម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើល ហើយត្រូវបានអ្នករត់រ៉ឺម៉កម៉ូតូដឹកមកកាន់វត្តសំរោងអណ្តែត តែម្តង ។

តាមការរៀបរាប់របស់លោកយាយ មុំ ផាត អាយុ៧៥ឆ្នាំ ត្រូវជាជីដូនបង្កើតនេនញៀនថ្នាំខាងលើបានប្រាប់សមត្ថកិច្ចថា ក្រោយឪពុកនេនទាំង២ស្លាប់ទៅពួកគេ រស់នៅតែជាមួយម្តាយនិងជីដូន ទាំង២នាក់ បងប្អូនបានសេពគប់ជាមួយមិត្តភក្តិមិនល្អប្រើប្រាស់គ្រឿងញៀននិងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិគ្មានសល់។ ដោយឃើញ ទង្វើបែបនេះម្តាយនិងជីដូនបាននាំទៅបួស រៀននៅខេត្តកំពតអស់រយៈកាល២ឆ្នាំក្រែង បានកែខ្លួនជាមនុស្សល្អដូចគេឯងវិញ។ លុះដល់ថ្ងៃកើតហេតុគាត់ទទួលទូរស័ព្ទពីសមត្ថកិច្ចឲ្យមកចូលរួមសហការផ្សឹកចៅខាងលើតែម្តងទៅ ។

បច្ចុប្បន្នបុរសញៀនថ្នាំទាំង២នាក់បងប្អូនត្រូវបានសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខដើម្បីសាកសួរ បន្តនិងចាត់ការតាមនីតិវិធី ៕ តុង សីហា

...

tong (2) tong (3) tong (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print