ឃាត់មុខសញ្ញាជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងការរក្សាទុកថ្នាំញៀនដោយខុសច្បាប់នៅស្រុកល្វាឯម

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលអរិយក្សត្រ បានតាមដាននិងកំណត់មុខសញ្ញាជនសង្ស័យរក្សាទុកថ្នាំញៀនពីរនាក់  កាលពីវេលាម៉ោង២៣និង៥០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខដេប៉ូប្រេងតេលា កំពង់ចំលងភូមិ-ឃុំអរិយក្សត្រ ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល ។

ជនសង្ស័យខាងលើ ១-ឈ្មោះ សេង ពិសី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅ ភូមិព្រែកតាកូវ ឃុំព្រែក តាកូវ ស្រុកខ្សាច់កណ្តាល  ខេត្តកណ្តាល , ២-ឈ្មោះ ណូ សង្ហារ ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងមាន ៖ ម្សៅក្រាម សថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់តូច , ម៉ូតូម៉ាកហុងដា វ៉េវអាល់ហ្វា០១គ្រឿង , ក្រដាសកញ្ចប់បារីចំនួន០២កំណាត់ , ប្រាក់រៀល៥០០ រៀល ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងថ្ងៃខែកើតហេតុខាងលើ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលអរិយក្សត្រ ជិះល្បាតតាមដានរកមុខសញ្ញា ក៏ប្រទះឃើញនៅចំណុចកើតហេតុ មានការសង្ស័យ កម្លាំងសមត្ថកិច្ច ក៏បានឃាត់និងឆែកឆេរកឃើញម្សៅក្រាមសថ្លាចំនួន០២កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវឃាត់ខ្លួន និងបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

...

24f1aba9-aa6e-4c13-9c2c-1d1cb01c8564 b19a9b82-794c-4f64-a53a-d90a76f69821 c4fdbe66-c61f-45f8-9294-8c3f1fcb9a0f

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print