ប្រធានាធិបតីចាំផ្ទះកូរ៉េខាងត្បូងចេញបញ្ជាឲ្យកម្លាំងទាហានត្រៀមទប់ទល់នឹងកូរ៉េខាងជើង

ចែករំលែក៖

ប្រធានាធិបតីចាំផ្ទះកូរ៉េខាងត្បូង លោក Hwang Kyoahn នៅថ្ងៃទី២០ ខែមេសាបានបញ្ជាឲ្យកម្លាំងទាហាន ប្រទេសនេះបង្កើនស្មារតីត្រៀមលក្ខណៈ ធ្វើសង្គ្រាម ទប់ទល់នឹងកូរ៉េខាងជើង ។

សារព័ត៌មានយ៉នហាប់បានដកស្រង់សម្តី លោកHwang Kyoahn បញ្ជាក់ថា «ខ្ញុំសូមអំពាវនាវឲ្យកម្លាំងទាហានតាមដានសកម្មភាព ទាំងឡាយ ពិសេសគឺការឌឺដងរបស់កូរ៉េខាងជើង ហើយកម្លាំងទាហានទាំងអស់ត្រូវតែត្រៀមខ្លួនដើម្បីតប់ត នឹងសត្រូវ»។ លោក ប្រធានាធិបតីចាំផ្ទះកូរ៉េខាងត្បូងបានបញ្ជាក់ទៀតថា កូរ៉េខាងជើង អាចនឹងមានសកម្មភាពឌឺដង គ្រប់ពេលវេលា ពិសេសគឺការសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ នាពេលអនាគតដ៏ខ្លីខាងមុខ។

ការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង កើតឡើងចំពេលដែលក្រុមអ្នកឯកទេសបានលើកឡើងថា កូរ៉េខាងជើង អាចសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ នៅថ្ងៃទី២៥ ខែមេសាខាងមុខ ចំពេលប្រទេសនេះប្រារព្ធខួប៨៥ឆ្នាំ ថ្ងៃបង្កើតកម្លាំងទាហាន។

ភាពតានតឹងនៅឧបទ្វីបកូរ៉េ កាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រោយពេល ប្រទេសនេះសាកល្បងមីស៊ីលជាបន្តបន្ទាប់ ។ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺអាមេរិកបានបញ្ជូនកម្លាំងទាហាន និងអាវុធទំនើបៗជាច្រើន មកកាន់ឧបទ្វីបកូរ៉េ ក្នុងនោះមាន នាវាផ្ទុកយន្តហោះ រួមជាមួយក្រុមនាវាចម្បាំងជាទ្រង់ទ្រាយ ធំ ព្រមទាំងនាវាមុជទឹក បំពាក់កាំជ្រួចមីស៊ីល៧០០ ដែលអាចកម្ទេចទីតាំងនានារបស់កូរ៉េខាងជើង បានគ្រប់ពេល ៕ ម៉ែវ សាធី

...

 Ȳ ´ëÇà, ƯÀü»ç·ÉºÎ ¹æ¹® (ÀÌõ=¿¬ÇÕ´º½º) ¹é½Â·Ä ±âÀÚ = Ȳ±³¾È ´ëÅë·É ±ÇÇÑ´ëÇà ±¹¹«ÃѸ®°¡ 13ÀÏ °æ±âµµ ÀÌõ Ư¼öÀü»ç·ÉºÎ¸¦ ¹æ¹®Çϰí ÀÖ´Ù. 2017.4.13 srbaek@yna.co.kr/2017-04-13 17:31:10/

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print