រុស្ស៊ី៖ ការវាយប្រហារដោយអាវុធគីមីនៅស៊ីរីគឺជាសកម្មភាពឌឺដងមានចេតនា

ចែករំលែក៖

សារព័ត៌មាន Sputnik បានផ្សាយថា កាលពីថ្ងៃទី១៩ខែមេសា នាយករដ្ឋមន្ត្រី រុស្ស៊ីលោក Dmitry Medvedev បាន ប្រកាសថា ការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង Idlib ប្រទេសស៊ីរីគឺជាចេតនា ឌឺដង ទ្រង់ទ្រាយធំដែលបានឡើងគម្រោងពីមុន នាំមកនូវលទ្ធផល ល្អសម្រាប់ អាមេរិក ផ្តួលរំលំរដ្ឋាភិបាលលោកអាល់ អាសាដ។

លោក Medvedev បញ្ជាក់ថា «អ្វីដែលបាននិងកំពុងកើតឡើងនៅក្នុងប្រទេសស៊ីរីនាពេលកន្លងមក ក្នុងនោះមានការវាយប្រហារដោយមីស៊ីលរបស់អាមេរិកនៅលើទឹកដីស៊ីរី គឺមិនមានផលប្រយោជន៍សម្រាប់ដោះស្រាយស្ថានភាពនៅក្នុងប្រទេសស៊ីរីឡើយ។ ជាការពិតណាស់ នេះជាការឌឺដង និង ការរៀបចំ យ៉ាងហ្មត់ចត់បំផុត ដែលនាំមកនូវលទ្ធផល ល្អសម្រាប់អាមេរិក ។

ការពិតនៅក្នុងប្រទេសស៊ីរី តើមានឃ្លាំងអាវុធគីមីរក្សាទុកនៅស៊ីរី ឬគ្រាន់តែជាការ បង្កើតឡើងទេដូច្នេះ អ្វីទាំងអស់ចាំបាច់ត្រូវតែមានគណៈកម្មាធិការអន្តរជាតិចុះទៅ ត្រួតពិនិត្យបញ្ជាក់ឲ្យបានច្បាស់ និងស្រាវជ្រាវប្រកបដោយតម្លាភាព។

នាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ជាក់ទៀតថា« ការវាយប្រហារ របស់អាមេរិកទៅលើទីតាំងយោធានៅក្នុងទឹកដីស៊ីរី គឺជាការ «ស្រាយចំណង»ដល់ ក្រុមឧទ្ទាម ភេរវកម្ម IS ក្នុងការបន្តសកម្មភាពវាយប្រហារទៅលើរដ្ឋាភិបាលស៊ីរី។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងតែធ្វើសង្គ្រាម ជាមួយរដ្ឋា ភិបាលស្របច្បាប់នៅស៊ីរី មិនមែនធ្វើ សង្គ្រាមប្រឆាំងក្រុមភេរវកម្មនោះឡើយ។
នាយករដ្ឋមន្ត្រីរុស្ស៊ី បានលើកឡើងថា អាមេរិកវាយប្រហារទៅលើទីតាំងយោធា របស់ស៊ីរី ដោយមិនមានការឯកភាព ពី អង្គការសហប្រជាជាតិ ទាំងនោះគឺជាការបំពានច្បាប់អន្តរជាតិ ជាសកម្មភាពបង្កឲ្យ មានអសន្តិសុខ និងសង្គ្រាមកើតឡើង។

ការវាយប្រហារ ដោយអាវុធគីមីនា ពេលកន្លងមកនៅក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងច្រើន ហើយក៏ជាហេតុផលដែលអាមេរិក បើកការវាយប្រហារភ្លាមៗទៅលើស៊ីរី ដោយប្រើ មីស៊ីលជិត៦០ ដើម មិនចាំបាច់ឆ្លងកាត់ ការអនុម័តរបស់អង្គការសហប្រជាជាតិឡើយ។ ប្រតិកម្មភ្លាមៗដោយយោធា របស់អាមេរិក បានធ្វើឲ្យក្រុមអ្នកប្រឆាំង អាមេរិក សង្ស័យថា គឺជាចេតនារៀបចំក្នុងការផ្តួលរំលំរដ្ឋាភិបាលរបស់លោកអាល់ អាសាដ៕  ម៉ែវ សាធី

...

images index

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print