ពលករប្រុសស្រីជាង១០០នាក់បម្រុងឆ្លងដែនខុសច្បាប់​ ត្រូវកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោគ៩១១ឃាត់អប់រំ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ពលករប្រុស ស្រីជាង១០០នាក់បំរ៉ុងឆ្លងដែនខុសច្បាប់ទៅរកការ ងារធ្វើនៅប្រទេសថៃត្រូវកម្លាំងនគរបាល ប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោគ៩១១ឃាត់អប់រំកាលពីរសៀលថ្ងៃទី២០ខែមេសា ឆ្នាំ២០១៧ នៅចំណុចប៉ុស្ដិ៍ចំនួន ២គឺប៉ុស្ដិ៍ជោគជ័យនិងប៉ុស្ដិ៍អូរបីជាន់ឋិតក្នុងភូមិជោគជ័យនិងភូមិប្រសាទឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

នៅក្នុងប្រតិបត្តការទប់ស្កាត់ពលករ បម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅចំណុចខាងលើនោះដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯកអោក សំណុកនាយ រងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចុះសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនគោក៩១១អូរបីជាន់។ លោកថានៅក្នុងការចុះ ទប់ស្កាត់ពលករប្រុស ស្រីបម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃនោះ កម្លាំងលោកបានទប់ស្កាត់ពលករ សរុបជាង១០០នាក់ ហើយពលករដែល បម្រុងឆ្លងដែនទាំងនោះមកពីខេត្តបន្ទាយ មានជ័យ ខេត្តសៀមរាប , ខេត្តកំពងធំ និង ខេត្តតាកែវ ។

លោកបញ្ជាក់ថាតាមការបំភ្លឺរបស់ពលករឪ្យដឹងថាពួកគាត់មានបំណងទៅស្វែង រកការងារធ្វើនៅប្រទេសថៃ ហើយការឆ្លងដែនរបស់ពួកគាត់គឺតាមរយៈមេខ្យល់ដើម្បី ធ្វើងារជាកម្មករសំណង់និងមួយចំនួនទៀតទៅធ្វើការជាកម្មករចម្ការដំឡូង ពោត និងចំការអំពៅ។ពលករទាំងនោះបានបន្តថា ពួកគាត់បានឆ្លងដែនតាមច្រករបៀងក្នុងស្រុកអូរជ្រៅស្រុកថ្មពួកនឹងស្រុកស្វាយចេក ។

លោកបញ្ជាក់ថាចំពោះពលករទាំងនោះក្រោយពីការសាកសួរយើងបានអប់រំ ណែនាំអំពីរគ្រោះថ្នាក់ និងបញ្ហាប្រឈម នានា ដោយការធ្វើចំណាកស្រុកខុសច្បាប់របៀបនេះហើយបានធ្វើកិច្ចសន្យាដល់ពួកគាត់ឲ្យត្រឡប់ទៅលំនៅឋាន និងស្រុក កំណើតវិញ។ ពលករទាំង អស់នោះបាននិយាយថា ក្នុង១នាក់ត្រូវបង់ឧ្យមេខ្សល់នាំឆ្លងដែន ១៥០០បាតទៅ២០០០បាតគិតជាប្រាក់រៀលពី១៦ម៉ឺនរៀលទៅ២២ម៉ឺន រៀល។

ពួកគាត់បញ្ជាក់ថាបានជាសំរេចចិត្តឆ្លងដែន ខុច្បាប់នេះដោយសារតែធ្វើប៉ាស្ពរ័មាន តម្លៃខ្ពស់ពី៥០០ដុល្លារទៅ៦០០ដុល្លារ ម្យ៉ាទៀតកាធ្វើប៉ាស្ពរ័ឆ្លងដែនទៅរកការងារធ្វើស្រប់ច្បាប់នោះមានរយៈពេលយូរ និងគ្មានលទ្ធភាពទើបសំរេចចិត្តឆ្លងដែនខុច្បាប់បែបនេះ ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១៧ នៅខាងជើងផ្លូវជាតិ លេខ៥និងខាងត្បូងផ្លូវជាតិលេខ៥តាម ច្រករបៀងនិមួយៗពលករប្រុស ស្រីរាប់ ពាន់នាក់កំពុងតែកកស្ទះពលករខ្លះដេកតាមដុប ព្រៃអំពៅនិងដុបព្រៃហាលភ្លៀងហាល សន្សើមព្រោះខាងភាគ្គីថៃមិនអនុញ្ញាតឧ្យ ឆ្លងដែន ។ ចំណែករថយន្តដឹកពលករមួយចំនួនកំពុងដឹកពលករចុះឡើងរកច្រកចេញទៅប្រទេសថៃផង ៕ វណ្ណា

...

20170420_161310 20170420_163556 20170420_163739 20170420_161058

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print