សមត្ថកិច្ចថានឹងស្វែងរកជនដៃដល់បាញ់រះធ្វើឲ្យក្មេងប្រុសម្នាក់របួសលើផ្ទៃបឹងទន្លេសាប

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងថា ពេលនេះសមត្ថកិច្ចកំពុងស្វែងរកជនដៃដល់ ដែលបានប្រើកាំភ្លើងបាញ់រះ ធ្វើឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់អំឡុងចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន កាលពីយប់ ថ្ងៃទី១៩ ខែមេសា នោះឲ្យខាងតែបាន ។

ប្រជាពលរដ្ឋបាននិយាយថា កម្លាំង ដែលដឹកនាំដោយលោក សោម ប្ញទ្ធី នាយ រងសង្កាត់រដ្ឋបាលជលផលបាកានបាន ទៅឃ្លាំមើលទីតាំងអភិរក្សត្រីនៅចំណុចខាងលើ គ្រានោះក៏បានជួបទូកនេសាទ២គ្រឿង ដោយទូកទាំងនោះបានបើកគេច ហើយសមត្ថកិច្ចក៍បានបាញ់រះបណ្ដាលឲ្យត្រូវទូក១គ្រឿងដែលមានឳពុក និងកូន ។ ក្មេងប្រុសជាកូនត្រូវគ្រាប់ចំថ្ពាល់និងប្រអប់ដៃរងរបូសធ្ងន់ឈ្មោះ រើន រ៉ា អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅផ្ទះបណ្ដែតទឹកក្នុងភូមិ ក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ត បាត់ដំបង។ ប៉ុន្តែបើទោះជាដូច្នេះក្ដីប្រភពថាគេបានស្គាល់ជនដៃដល់ហើយគឺឈ្មោះ ផល្លី ជាមន្ត្រីប្រដាប់អាវុធបម្រើការនៅ ស្នាក់ការB05 ។

ទាក់ទងបញ្ហានេះលោកលោក ប៉ុញ ទឹ មេបញ្ជាការស្នាក់ការសន្តិសុខB05 បានឲ្យដឹងថា ឈ្មោះ ផល្លី មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកទៀតទេ, ហើយលោកក៏មិនបានដឹងករណីផ្ទុះអាវុធដែល បង្កឲ្យមានមនុស្សរងរបួសនោះឡើយ ។

ចំណែកលោក ឡាយ វិទូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យ ដឹងថា មន្ត្រីកងរាជអាវុធហត្ថដែលបង្កឲ្យ ផ្ទុះអាវុធនោះគឺជាកម្លាំងរបស់គណៈបញ្ជាការខេត្ត ដែលដាក់ការពារនៅតាមឡូត៍អភិរក្សនានានៅក្នុងខេត្ត ។ បើទោះជាដូច្នេះ ក្ដីលោកថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់ឲ្យមកទទួលខុសត្រូវ ចំពោះសំណុំរឿងនេះ ៕ ហេង នរិន្រ្ទ

...

Pusat-1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print