ចាប់បញ្ជូនជនសង្ស័យ៧នាក់ពាក់ព័ន្ធលក់ថ្នាំញៀនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យប្រុសស្រី៧នាក់ពាក់ព័ន្ធរកស៊ីលក់ថ្នាំញៀនត្រូវបាននគរបាលក្រុងច្បារមន ខេត្តកំពង់ស្ពីចាប់បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២១ មេសា ឆ្នាំ២០១៧ បន្ទាប់ពីចាប់ខ្លួនបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩ និង២០នាទីយប់ នៅចំណុចភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលក្រុងច្បារមនបានឲ្យដឹងថា ជនសង្ស័យ មុខសញ្ញាជួញដូរគ្រឿងញៀនទាំង៧នាក់ត្រូវបានចាប់ខ្លួន៖ ទី១-ឈ្មោះ សាន សុភក្រ ភេទ ប្រុស អាយុ១៧ឆ្នាំ នៅភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន, ទី២-ឈ្មោះ ឌី វណ្ណនន្ទ ភេទ ប្រុស អាយុ១៨ឆ្នាំ នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន, ទី៣-ឈ្មោះ ផាត ភូមិរិន្ទ ហៅ យុ ភេទ ប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន, ទី៤-ឈ្មោះ កុប សូទី ភេទ ប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន, ទី៥-ឈ្មោះ ជី ចាប ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិបិល ឃុំស្គុះ ស្រុកសំរោងទង, ទី៦-ឈ្មោះ ឆឿង វិឆៃ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង និង ទី៧-ឈ្មោះ ផន សុខលី ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិព្រៃទួល ឃុំវល្លិស ស្រុកសំរោងទង ។

ជាមួយនិងការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានដកហូត គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៣២កញ្ចប់ (៣០តូច និង២ធំ) , ជញ្ជីងថ្លឹងគ្រឿងញៀន២ , ទូរស័ព្ទដៃ៦គ្រឿង រួមនឹងឧបករណ៍សម្រាប់វេចខ្ចប់ និងសម្ភារបម្រើឲ្យការប្រើប្រាស់ថ្នាំ ញៀនមួយចំនួន ៕ សេនាស័ក្តិ

...

tra

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print