ភ្នំពេញ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ខណៈពេលដែលក្មេងស្រីអាយុ១២ឆ្នាំម្នាក់ឡើងបេះត្រួយអំពិល ហើយបានបាក់មែកអំពិលធ្លាក់មកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូ២១៧ ក្នុងបរិវេណសាលាសង្កាត់ជើងឯក ខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះខាងលើរួមជាមួយប្អូនប្រុសនិងជីតាបង្កើតបាននាំគ្នាឡើងបេះត្រួយអំពិលដើម្បីយកទៅលក់យកលុយទិញម្ហូបអាហារហូប ខណៈនោះក្មេងស្រីរងគ្រោះខាងលើបានជាន់ចំមែកអំពិលពុកក៏បានបាក់ធ្លាក់ចុះមកលើដីរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យបង្អែកខណ្ឌដង្កោបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុផ្ផាដើម្បីរសង្រ្គោះបន្ទាន់។
សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះខាងលើមានឈ្មោះ វង់ ស្រីមួយ អាយុ១២ឆ្នាំ ជាកូនកំព្រាម្តាយឪពុក ស្នាក់នៅជាមួយជីដូននៅសង្កាត់រលួស ខណ្ឌដង្កោ ដោយប្រកបមុខរបរដើរបេះត្រួយអំពិល ត្រកួន និងរកក្តាមខ្យង ហើយពុំបានរៀនសូត្រដូចជាក្មេងដ៏ទៃនោះទេ ព្រោះតែជិវភាពក្រីក្រពេក៕ ភារ៉ា ដង្កោ
...