បុរសមានប្រពន្ធ៦ សុំជានានឹងប្រពន្ធចុងក្រោយមិនបាន ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសម្នាក់គិតខ្លីចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក បន្ទាប់ពីសុំជានាជាមួយប្រពន្ធទី៦វិញ តែនាងមិនព្រមបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅនឹងផ្ទះឈ្មោះ គឹម សារិន ភេទប្រុស អាយុ៦៤ឆ្នាំ ត្រូវជាឪពុកក្មេករបស់ជនរងគ្រោះស្ថិតក្នុងភូមិជ្រៃផ្សារ ឃុំជ្រៃ ស្រុកស្វាយ អន្ទរ ខេត្តព្រៃវែង។

អ្នកភូមិបានឲ្យដឹងថា បុរសដែលចងក សម្លាប់ខ្លួននេះឈ្មោះ សល់ សារ៉ន អាយុ ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិតាហ័រ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រភពបានបន្តទៀតថា នៅមុនពេល កើតហេតុនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៧ គេឃើញបុរសខាងលើខាងលើ បានសុំរួមរស់នៅជាមួយប្រពន្ធទី៦នេះវិញ តែនាងមិនព្រម ដោយប្រកែកថា អតីតប្ដីនេះជាមនុស្សឆេវឆាវតែងតែប្រើអំពើហិង្សា មកលើគ្រួសារជាញឹកញាប់។ ស្រាប់តែយប់ ថ្ងៃដដែលនេះឈ្មោះសល់ សារ៉ន បានលប ទៅចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកតែម្ដង រហូតដល់ព្រឹកឡើងថ្ងៃទី២២ ខែមេសា ក្រុមគ្រួសារចូលបន្ទប់ទឹកក៏ប្រទះឃើញ ជននេះចងកស្លាប់បាត់ទៅហើយ។

នគរបាលស្រុកស្វាយអន្ទរបានឲ្យដឹង ថា ក្រោយពេលទទួលបានព័ត៌មានមនុស្ស ចងកក្នុងបន្ទប់ទឹកនគរបាលជំនាញបាន ចុះទៅពិនិត្យដល់កន្លែងកើតហេតុឃើញ ថាជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួន ឯងប្រាកដមែន។

អតីតប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា សព្វថ្ងៃនេះ ប្ដីរបស់ខ្លួនមានប្រពន្ធ ៥ទៅ៦នាក់ឯណោះដោយយកគេមិនជាប់ ព្រោះគាត់ជាមនុស្សកាចនិងឆេវឆាវចូល ចិត្តរករឿងគេឯង។ ប្ដីរបស់គាត់មានមុខ របរជាសន្តិសុខរោងចក្រ ឯរូបគាត់ជាកម្ម ការិនីរោងចក្រ។ ប្រពន្ធបន្តថា មុខកើត ហេតុគាត់បានមកលេងស្រុកក្នុងឱកាស បុណ្យចូលឆ្នាំថ្មីក្នុងបំណងគេចពីប្ដីផង បុ៉ន្តែប្ដីមកតាមហើយបានសុំរួមរស់ជាមួយ គាត់វិញតែគាត់មិនព្រម ទើបមានរឿងចងក បែបនេះតែម្ដង។

តាមអ្នកភូមិបង្ហើបឲ្យដឹងថា ជនរង គ្រោះមានប្រពន្ធច្រើនពិតមែនតែប្រពន្ធ មួយចំនួនមិនបានរៀបការតាមប្រពៃណី នោះទេគឺគ្រាន់តែយកគ្នាមួយគ្រាៗ បុ៉ណ្ណោះ។ ក៏បុ៉ន្ដែសម្រាប់ស្រ្តីអតីតប្រពន្ធ ចុងក្រោយនេះមានការរៀបចំតាមប្រពៃណីដោយមានចាស់ទុំដឹងឮ តែអ្វីដែល ភរិយាក្រោយមិនចង់រស់នៅជាមួយបន្ត ទៀតព្រោះតែជនរងគ្រោះជាមនុស្សកាច៕ សហការី

...

preyveng

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print