ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយសារបុរសបើកម៉ូតូម្នាក់ ជែងក្នុងស្ថានភាពមិនអំណោយផល ក៏ត្រូវរថយន្ដដឹកភ្ញៀវទេសចរបុក រួចជ្រុលមកបុករថយន្ដហ៊ីយ៉ាន់ដាយចតក្បែរចិញ្ចើមថ្នល់បន្តហោះធ្លាក់ទឹកស្រះតែម្តង ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅរសៀលវេលាម៉ោង២ និង៣០នាទីថ្ងៃ ថ្ងទីទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយបុរសម្នាក់ បើកម៉ូតូជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុករថយន្ដដឹកភ្ញៀវទេសចរបុកស្លាប់នៅកន្លែងកើតហេតុ រួចបង្ហួសទៅបុករថយន្ដហ៊ីយ៉ាន់ដាយ (អគ្គិសនី) ចតទុកចោលក្បែរចិញ្ចើមថ្នល់ និងជ្រុលចង្កូតបន្តហោះធ្លាក់ទឹកស្រះតែម្តង ។
អ្នកបើកម៉ូតូឈ្មោះ មោលមិថុនា ភេទប្រុស អាយុ២២ឆ្នាំ ជិះម៉ូតូម៉ាកSZ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ ។ មានទីលំនៅភូមិប្រិច ឃុំទ្រៀល ស្រុកបារាយណ៌ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) ។ រថយន្តទេសចរណ៌ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ សាក ស៊ីម ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិប្រឡាយ ឃុំខ្នាត ស្រុកសៀមរាប ខេត្តសៀមរាប ។
ប្រភពបន្តថា ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នករួមដំណើជនជាតិចិន១៦នាក់ និងអ្នកបកប្រែម្នាក់ ឈ្មោះ ហេងវណ្ណះ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀបរាប។
ដោយឡែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ (អគ្គិសនី) ខណៈកំពុងចតក្បេរចិញ្ចើមផ្លូវ អ្នកបើកឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ ៣ឆឆ្នាំ នៅភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយ ខេត្តកំពង់ធំ។
ក្រោយកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះបញ្ជូនទៅពេទ្យបង្អែកបារាយណ៌ ។ ចំណេកវត្ថុតាងមធ្យោបាយធ្វើដំណើរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌ ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕ ជាយក្រុង