ភ្នំពេញ៖ មេក្រឡុកខ្លាឃ្លោកដុះស្លែម្នាក់ត្រូវនគរបាលព្រហ្មទណ្ឌ៧មករាចាប់ខ្លួនស្ថិតនៅអគារបុរីកីឡាទី៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ។
ស្ត្រីសង្ស័យឈ្មោះ ចាន់ ណា អាយុ៥៤ឆ្នាំ ស្នាក់នៅបុរីកីឡាទី៤ ជាន់ទី៤ មុខរបរក្រឡុកខ្លាឃ្លោក ។ បើតាមសម្តីលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាបានប្រាប់នគរវត្តថា ក្រោយមានការរាយការណ៍ប្តឹង និងបញ្ជាពីស្នងការ លោកក៏បានចាត់កម្លាំងនគរបាលព្រហ្មទណ្ឌចុះទៅបង្ក្រាប ហើយឈានដល់ការចាប់ខ្លួនស្ត្រីខាងលើ រួមជាមួយវត្ថុតាង ខណៈកំពុងអង្គុយលេងជាក់ស្តែង ។ ជាមួយគ្នានោះ ក៏បានរិបអូសក្រដាស់ខ្លាឃ្លោក និងលុយ១០១០ដុល្លារ និងលុយខ្មែរ៤០ម៉ឺនរៀលផងដែរ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស រស្មី