ស្លាប់និងរបួស៤នាក់ក្រោយពេលម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ ក៏មានបុរស២នាក់បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារពួកគេជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង កាលពីម៉ោង១១យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចកន្លែងលក់សាច់ក្រ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះស៊ីនដា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាសិស្ស មានស្រុកកំណើតនៅភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នូល ខេត្តកណ្តាល ។ ជិះម៉ូតូម៉ាកហុងឌ្រឹមសង់ សេរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT 7890 ឌុបគ្នា២នាក់ទៀតរបួសធ្ងន់ ។ ចំណែកម្ខាងទៀត ម៉ាកហុងដា ឌ្រឹមសង់ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FL 7684 បើកបរដោយឈ្មោះហែម ស៊ីនណាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជិតសាលាស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិ បឹងស្នោ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូហុងដាឌ្រឹម ស៊េរី ឆ្នាំ២០១៦ ជិះម៉ូតូម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ឌ្រឹម សង់ស៊េរីឆ្នាំ២០១៥ បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយបុរស២នាក់ទៀតធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបានបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូស៊េរីឆ្នាំ២០១៥ ស្លាប់ម្នាក់ នៅកន្លែងកើតហេតុ និងរបួស២នាក់ ចំណែកម៉ូតូសង់ស៊េរីឆ្នាំ២០១៦វិញ ស្លាប់ម្នាក់។ រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាម ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

...

sokha (5) sokha (4) sokha (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print