ភ្នំពេញ ៖ នារីម្នាក់ជាបុគ្គលិកនៅមជ្ឃមណ្ឌលកំសាន្តរ៉ក បានដាច់ចិត្តចងកសម្លាប់ខ្លួននៅនឹងខ្សែអង្រឹង លើបង្អួតហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៧នៅបន្ទប់ជួលទី១លេខ៨ ក្រុម២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញមាន។
សពនារីរងគ្រោះ មាន ឈ្មោះ ជា គឹមលី ភេទស្រីអាយុ៣២ឆ្នាំមុខរបរបុគ្គលិកនៅមជ្ឃមណ្ឌលកំសាន្តរ៉ក ស្នាក់នៅបន្ទប់ជួលទី១លេខ៨ ក្រុម២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិដុំដែក ឃុំ ស្រែធ្នង់ ស្រុកសូរនីគុំ ខេត្ត សៀមរាម ។
ប្រភពព័ត៌មានពីបងប្អូនរបស់នារីរងគ្រោះបានឲ្យដឹងថានៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងប្អូនស្រីម្នាក់ទៀតបាននាំគ្នាដើរលេងនៅកោះពេជ្រ ហើយនាំគ្នាចូល ក្លឹប ប្លូ ឡាញ ក្រោយពីសប្បាយចប់ប្អូនស្រីនារីរងគ្រោះ បាននាំជូននារីជនរងគ្រោះ មកផ្ទះជួលវិញ ហើយប្អូនស្រីក៏ត្រឡប់ផ្ទះវិញទៅ ។
ប្រភពដដែលបន្តថា នៅពេលមកដល់ផ្ទះ នារីរងគ្រោះ ដេកមិនលក់សោះ ចេះតែ រសាបរសល់ ហើយម្យ៉ាង ជនរងគ្រោះមានជម្ងឺ ក្អក់មិនជាមិនដឹងជាហេតុអ្វីទេ ក៏បានប្រើប្តីអោយទៅទិញ ថ្នាំងងុយដេក អោយ ពេល ត្រឡប់មកវិញ ប្តីបានឃើញប្រពន្ធ ចងកសម្លាប់ខ្លួននៅនឹងខ្សែអង្រឹងលើបង្អួត ស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋហៅសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ។
ក្រោយពីសមត្ថកិច្ចជំនាញ់ធ្វើកោសល្យវិឆ្ឆ័យរួចមក បានបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយចងក ខ្លួនឯងពិតប្រាកដមែនមែន មិនមែនជា ករណីឃាតកម្មអ្វីនោះឡើយ។
តាមការបញ្ជាក់ពីសាច់ញាតិ នារីរងគ្រោះអាចមានជម្ងឺ រាំរៃ ព្យាបាលមិនជា ទើបដាច់ចិត្ត សម្លាប់ខ្លួនឯងតែម្តង ។
បច្ចុប្បន្ន សាកសព្វនារីជនរងគ្រោះត្រូវបាន ក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី