បុរសវ័យ៣០ឆ្នាំម្នាក់ស្រវឹងស្រាជិះម៉ូតូខុសផ្លូវបុកបង្គោលស្ពានធ្លាក់បាក់.កស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសវ័យ៣០ឆ្នាំម្នាក់ ស្រវឹងស្រាជោគជាំ ជិះម៉ូតូម្នាក់ឯងមកពីផ្ទះមិត្តភក្តិនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីត្រឡប់ទៅផ្ទះវិញ តាមកំណាត់ផ្លូវជាតិលេខ៦ លុះមកដល់ចំណុចកើតហេតុ រ៉េពេញផ្លូវ រួចក៏ជ្រុលទៅបុកបង្កាន់ដៃបង្គោលស្ពាន អែបលូ ធ្លាក់ចុះទៅក្រោម បណ្តាលឱ្យបាក់.កស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរមកចោមរោមមើលរហូតកកស្ទះចរាចរណ៍ផង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម្នាក់ឯងបណ្តាលឱ្យស្លាប់នោះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានរ៉ូង ក្នុងភូមិក្បូនគោកចាស់ ឃុំគោកចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកវេសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៨ និង៤៦នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ថា ក្រោយពេលកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងសមត្ថកិច្ចថា មានបុរសម្នាក់បានជិះម៉ូតូតែម្នាក់ឯង ហាក់បីដូចជាស្រវឹងស្រា បានជិះទៅបុកបង្គោលស្ពាន អែបលូ ធ្លាក់ចុះក្រោមស្ពានបណ្តាលឱ្យបាក់.កស្លាប់ភ្លាមៗមួយរំពេច។

លោកបានបន្តថា ជនរងគ្រោះដែលជិះម៉ូតូបុកបង្កាន់ដៃបង្គោលស្ពានបណ្តាលឱ្យបាក់.ក ស្លាប់នោះឈ្មោះ លៀង រ៉ាឌី អាយុ៣០ឆ្នាំ មានទីលំនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានជិះម៉ូតូមកពីទិសខាងកើត(ចេញពីដំដែក ស្រុកសូទ្រនិគម) មកលិច (ត្រឡប់ទៅផ្ទះវិញនៅខេត្តសៀមរាប ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1C-6831 ។

លោកបានបញ្ជាក់បន្ថែមថា បន្ទាប់ពីកម្លាំងជំនាញបានចុះវាស់វែងរួចរាល់ រួចក៏យកម៉ូតូរបស់ជនរងគ្រោះឡើងមកលើ ដើម្បីស្វែងរកក្រុមគ្រួសារ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តសៀមរាប៕ ប៊ុន រិទ្ធី

...

bun (4) bun (1) bun (3) bun (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print