សមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ៤នាក់ដែលជួញដូរនិងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ដែលប្រើប្រាស់និងជួញដូរថ្នាំញៀន ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួននៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចរោងចាំដី ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះទី១ឈ្មោះ ម៉ៅ ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ឈ្មោះ គឹម លាងសុភ័ក្រ្ត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ ទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៣ ឈ្មោះ ឆាយ ណារិទ្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៤ ឈ្មោះ ហួ សុខហេង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងដកហូត រួមមាន៖ ក្រាមពណ៌ស ហៅម៉ាទឹកកកចំនួន៣កញ្ចប់តូច និងសម្ភារប្រើប្រាស់មួយចំនួន។

បើតាមសម្ដីពីសមត្ថកិច្ចបានឲ្យដឹងថា មុននិងឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់ខាងលើគឺ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋប្រាប់ថា ជនសង្ស័យខាងលើជាមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀនប្រចាំភូមិ ហើយនៅថ្ងៃកើតហេតុពួកគេបានសង្ងំជក់ថ្នាំញៀននៅក្នុងរោងចាំដីកន្លែងកើតហេតុ បន្ទាប់ពីទទួលបានដំណឹងនេះរួចមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនបានទាំង៤នាក់ភ្លាមៗរួមទាំងដកហូតថ្នាំញៀននិងសម្ភារប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ កំពុងតែឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសាណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ

...

gim (1) gim (2) gim (4) gim (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print