ក្រោយការបោះឆ្នោតបញ្ចប់ជុំទី១ ដោយសារតែគ្មានបេក្ខភាមានសំឡេង គ្រប់គ្រាន់ ដើម្បីក្លាយជាប្រធានាធិបតី ដូច្នេះត្រូវបោះឆ្នោតជុំទី២ ជាបន្តទៀត។ នៅពេលនេះមានសំណួរជាច្រើនបាន ចោទសួរថា តើបារាំងនឹងសាមគ្គីគ្នាប្រឆាំង នឹងបេក្ខភាពឆ្វេងនិយមដែរឬទេ?
ក្រោយការបោះឆ្នោតជុំទី១ បារាំងនិងអឺរ៉ុបទាំងមូលកំពុងតែរង់ចាំការបោះឆ្នោតជុំទី២ ដែលត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែ ឧសភា ខាងមុខ។ នៅពេលនេះមានសំណួរ ជាច្រើនបានចោទសួរថា តើពលរដ្ឋបារាំង រួមគ្នាដើម្បីប្រឆាំងនឹងបេក្ខភាពឆ្វេងនិយមឡើងកាន់អំណាចនៅក្នុងការបោះឆ្នោតជុំទី២ដូចអ្វីដែលពលរដ្ឋបារាំងបានធ្វើកាលពី១៥ឆ្នាំមុន ថាតើពលរដ្ឋបារាំងនឹងបោះ ឆ្នោតឲ្យបេក្ខភាព Macron ដោយបោះបង់ ចោលបេក្ខភាព Jean Marie Le Pen ដែលមានគោលនយោបាយប្រឆាំងអឺរ៉ុប និងក្រុមអ៊ិស្លាមនៅក្នុងប្រទេសរបស់ខ្លួន ដូចគោលនយោបាយរបស់ប្រធានា ធិបតី ត្រាំ ដែរឬទេ។
នៅពេលនេះបេក្ខភាព ដែលនាំមុខ ទាំង២រូបនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងមក គឺលោកស្រី Le Pen និង Macron ។ បេក្ខភាពទាំង២រូប ក៏មាន ប្រៀបតាំងពីមុនពេលបោះឆ្នោតតាមលទ្ធផលស្ទង់មតិពីសំណាក់ពលរដ្ឋបារាំង។ ដូច្នេះ ការនាំមុខរបស់បេក្ខភាពទាំង២រូប មិនមានអ្វីធ្វើឲ្យភ្ញាក់ផ្អើលនោះឡើយ។
កន្លងមក ពលរដ្ឋបារាំងបានសាំុទៅនឹងគោលនយោបាយប្រពៃណីគឺត្រូវជ្រើស រើសបេក្ខភាពដែលមកពីក្រុមស្តាំនិយម និងឆ្វេងនិយម។ ពេលនេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រដែលពលរដ្ឋបារាំងត្រូវជ្រើសរើសបេក្ខភាព២រូបដែលមិនមាននៅក្នុង ក្រុមប្រពៃណីរបស់បារាំង។
ក្រោយពេលប្រកាសលទ្ធផលបេក្ខ ភាពដែលចាញ់ឆ្នោតគឺលោក FRANCOIS FILLON និងលោក BENOIT HAMON បានអំពាវនាវឲ្យពលរដ្ឋបារាំងទាំងអស់បោះឆ្នោតគាំទ្រលោក Macron ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់បារាំង និងអឺរ៉ុបទាំងមូល។ ប៉ុន្តែដោយសារតែ គម្លាតនៃការគាំទ្រប្រកៀកគ្នាពិបាកក្នុងការ បញ្ជាក់ថាបេក្ខភាពណាមួយមានសង្ឃឹម ច្រើននៅក្នុងការបោះឆ្នោតនោះឡើយ។
ការដែលលោកស្រី Marine Le Pen បាន ទទួលសំឡេងគាំទ្ររហូតឈានដល់ការបោះឆ្នោតជុំទី២នោះគឺជាការចាប់អារម្មណ៍ បំផុតនៅក្នុងការបោះឆ្នោតបារាំង។ លោក Emmanuel Macron ទទួលបានសំឡេង គាំទ្រ២៤ភាគរយ រីឯលោកស្រី Le Pen ទទួលបានសំឡេងគាំទ្រ ២១,៨ភាគរយ ដូច្នេះបេក្ខភាពទាំង២រូប ត្រូវប្រជែងគ្នានៅក្នុងជុំទី២ជាបន្តទៀត។
ក្នុងចំណោមបេក្ខភាពទាំង២រូបនឹង យកឈ្នះចាញ់នៅថ្ងៃទី៧ ខែឧសភា ដើម្បីដឹកនាំបារាំងជំនួសប្រធានាធិបតី Francois Hollande ។ ក្រុមអ្នកវិភាគបញ្ជាក់ថា បើ ទោះបីអ្នកណាឡើងដឹកនាំបារាំង ក៏ត្រូវ ប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងនោះ មានការប្រឆាំងភេរវកម្ម ផ្សះផ្សាជាតិ សាសន៍ និងបង្កើនទំនុកចិត្តដល់ពលរដ្ឋ បារាំង។
នៅពេលនេះគេអាចនិយាយបានថា ពលរដ្ឋបារាំង និងអឺរ៉ុបទាំងមូលកំពុងរង់ ចាំលទ្ធផលបោះឆ្នោតជុំទី២នាថ្ងៃទី៧ ខែ ឧសភា ខាងមុខ។ ប្រសិនបើលោកស្រី Le Pen ជាប់ឆ្នោតនោះនយោបាយបារាំង និងអឺរ៉ុបទាំងមូលត្រូវផ្លាស់ប្តូរជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី២បញ្ចប់ និងជាការគំរាមកំហែងដល់អឺរ៉ុបទាំងមូលទៀតផង។ លោកស្រី Le Pen មានគោលនយោបាយខុសប្លែកពីប្រធានាធិបតីមុនៗ ទើបពលរដ្ឋនៅតំបន់អឺរ៉ុបហៅលោកស្រីថាជា ដូណាល់ ត្រាំ បារាំង៕
ប្រែសម្រួល៖ ម៉ែវ សាធី