លិខិតមិត្តអ្នកអាន៖ ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង គ្រាន់តែជាតំបន់ឆ្លងកាត់បទល្មើស

ក្នុងនាមប្រជាពលរដ្ឋម្នាក់ដែលចូលចិត្តអានព័ត៌មានខ្ញុំបាទសង្កេតឃើញថា មួយ រយៈចុងក្រោយនេះបទល្មើសឆ្លងកាត់ព្រំដែនជាច្រើនឆ្លងកាត់ខេត្តត្បូងឃ្មុំ, ព្រៃវែង និងស្វាយរៀង។ អាជ្ញាធរមានសមត្ថកិច្ចខេត្តទាំងឡាយនេះទទួលបានផលប្រយោជន៍ ដោយសុខស្រួល ព្រោះថា បទល្មើសទាំងនោះគ្រាន់តែឆ្លងកាត់មិនមែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ បទល្មើសភាគច្រើនគឺការដឹកជញ្ជូនឈើប្រណីតឆ្ពោះទៅប្រទេសវៀតណាម ។

នៅខេត្តត្បូងឃ្មុំត្រូវគេអះអាងថា ជាចំណុចក្តៅដែលមានបទល្មើសឆ្លងកាត់ច្រើនជាងគេ។ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលខេត្តអាចនិយាយថា ខេត្តខ្លួន គ្មានបទល្មើសកើតឡើង ប៉ុន្តែវាគ្រាន់តែជាចំណុចឆ្លងកាត់ប៉ុណ្ណោះ។ បើទោះបីជាវាគ្រាន់តែជាចំណុចឆ្លងកាត់ក្តី ប៉ុន្តែខ្ញុំជឿជាក់ថាពួកឈ្មួញពិតជាផ្តល់ផលប្រយោជន៍ឲ្យសមត្ថកិច្ចដែនដីនៅទីនោះជាមិនខាន បើមិនដូច្នោះទេមិនអាចឆ្លងកាត់អាណាចក្រ «អញ» បានដោយស្រួលៗនោះឡើយ។ ដូច្នេះមានន័យថា អាជ្ញាធរជាពិសេសសមត្ថ កិច្ចដែលស្ថិតក្នុងដែនដែលបទល្មើសត្រូវឆ្លងកាត់អាចទទួលបានផលប្រយោជន៍ ដោយស្រួលៗ។ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំបាទប៉ុណ្ណោះ ។

ក្នុងនាមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តត្បូងឃ្មុំសង្កេតឃើញថា បទល្មើសច្រើន គ្រប់រូបភាពទាំងចេញទាំងចូលស្ថិតនៅក្រោមក្រសែភ្នែករបស់សមត្ថកិច្ចប្រដាប់អាវុធ ជាពិសេសនគរបាល។ វាជាផលប្រយោជន៍ដែលប្រជាពលរដ្ឋអាចមើលឃើញដោយភ្នែកទទេបាន។

សមត្ថកិច្ចនគរបាលអាចនិយាយថា បទល្មើសកើតឡើងគ្រាន់តែជាការឆ្លងកាត់មិនមែនជាចំណុចចាប់ផ្តើមនោះឡើយ។ ដូច្នេះថ្នាក់លើអាចស្តីបន្ទោសទៅលើដើមទីដែលបណ្តាលឲ្យមានបទល្មើស។ ឧទាហរណ៍បទល្មើសព្រៃឈើដែលថ្នាក់ដឹកនាំគួរស្តីបន្ទោសអាជ្ញាធរខេត្តណាដែលបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ។ ខេត្តត្បូងឃ្មុំគ្មានព្រៃឈើឲ្យកាប់នោះទេ វាគ្រាន់តែជាចំណុចឆ្លងកាត់ប៉ុណ្ណោះ។ តែកុំភ្លេចថា ចំណុចឆ្លងកាត់នេះបើគ្មានប្រាក់ឲ្យសមត្ថកិច្ចទេមិនអាចធ្វើដំណើរបានដោយស្រួលនោះឡើយ ៕ ប្រជាពលរដ្ឋម្នាក់

1111

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print