ខ្យល់កន្ត្រាក់បោកបក់ផ្ទះប្រជាពលរដ្ឋ៦៣ខ្នងរងខូចខាត និងបណ្តាលឲ្យរបួសមនុស្សជាច្រើននាក់

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ មានខ្យល់កន្ត្រាក់លាយលំនឹងភ្លៀងតិចៗ បានបោកបក់មកលេីផ្ទះរបស់ប្រជាពលរដ្ឋចំនួន ពីរស្រុកគឺ ស្រុកពួក និងស្រុកអង្គរជុំបណ្តាលឱ្យរងការខូចខាតជាច្រើនខ្នងនិងរងរបួសមនុស្សជាច្រើនអ្នកទៀតផង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានថា នៅស្រុកអង្គរជុំ ក្នុងឃុំនគរភាស ប៉ះពាល់ចំនួន៧ភូមិ មានភូមិនគរភាស១, ភូមិនគរភាស២, ភូមិកុក ,ភួមិទន្លេស, ភូមិពង្រ, ភូមិល្បើក, និងភូមិសំបួរ សរុបការខូចខាតផ្ទះទាំងអស់៦៣ខ្នង ដួលរលំ ប្រាំខ្នង របើកសំយ៉ាប២២ខ្នង និងរបើកដំបូល៣៦ខ្នង ឯស្រុកពួកវិញខ្យល់បោកបក់ប៉ះពាល់លើឃុំចំនួនពីរ គឺឃុំសសរស្តម្ភ និងឃុំត្រីញ័របណ្តាលឲ្យខូចខាតរលំផ្ទះចំនួន៧ខ្នង ដើមឈើរលំសង្កត់ផ្ទះ១ខ្នង ប៉ើងដំបូលផ្ទះ៥០ខ្នង របួសមនុស្សប្រុស៣នាក់ ស្រីម្នាក់ ក្នុងនោះរន្ទះបាញ់មនុស្សម្នាក់ និងខូចខាតសម្ភារមួយចំនួន។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូនអ្នករងរបួសទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

មន្ត្រីនគរបាល ព្រមទាំងអាជ្ញធរមូលដ្ឋានបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត និងគ្រោះមហន្តរាយ ដេាយសារធម្មជាតិ ដែលអាចកេីតមានឡេីងជាយថាហេតុ គ្រប់ពេល និងបណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សទៀតផង ៕ ប៊ុន រិទ្ធី

...

bun (6) bun (5) bun (2) bun (3) bun (4) bun (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print