ស្រ្តីម្នាក់លោតសម្លាប់ខ្លួនពីលើបន្ទប់ជួលជាន់ទី៤បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យរស្ស៊ី

ចែករំលែក៖

ភ្នំពេញ : ស្រ្តីម្នាក់បានលាត់សម្លាប់ខ្លួនពីលើបន្ទប់ជួលជាន់ទី៤បានស្លាប់ខណះរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យរស្សុីបង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ៩៧Z ផ្លូវ២៨០ ក្រុម៣៥ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អន ស្រីមាន ភេទស្រី៣៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅជាមួយមិត្តភ័ក្រ្តស្រីនៅកើតហេតុខាងលើបន្ទប់ជួលលេខ២១ជាន់ទី៣នៅចំណុចផ្ទះលេខ៩៧Z ផ្លូវ២៨០ ក្រុម៣៥ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមិត្តភ័ក្រ្តស្រីឈ្មោះ ណន ណារ៉ន អាយុ៣១ឆ្នាំបានរៀបរាប់ប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ បាន១ថ្ងៃជនរងគ្រោះបានមកសុំបន្ទប់របស់ខ្លួនស្នាក់នៅចំនួន២.៣ថ្ងៃដោយប្រាប់ថាចាំរូបគេពិបាក់ចិត្តណាស់ ដោយសារតែប្រុសក្បត់ចិត្ត  ហើយរកការងារមិនបានទៀត ដោយរូបខ្ញុំគិតថាជាអ្នកស្គាល់គ្នាក៏បានយល់ព្រមអោយស្នាក់នៅ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែនារីរងគ្រោះខាងលើលាត់ពីលើជាន់ទី៤ធ្លាក់ចុះមកដល់ដីភ្លាមៗនោះក៏អ្នកជិតខាងបានហៅរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យរស្សុីផងដែរលុះមកដល់មន្ទីរពេទ្យលោកគ្រូពេទ្យបានប្រាប់សមត្ថកិច្ចថានារីរងគ្រោះត្រូវរបួសបាក់ឆ្អឹងខ្នងនិងឆ្អឹងចង្កិះ ហើយនិងមានផ្ទុកមេរោគអេដស៍ទៀត រហូតមកដល់មោ៉ង៨យប់ស្រាប់នារីរងគ្រោះជំងឺធ្វើទុកដោយជំងឺនារីរងគ្រោះធ្វើទុកខ្លាំងឡើងៗក៏បានដាច់ខ្យល់ស្លាប់បាត់តែម្ដង ។

បច្ចុប្បន្ន សាកសព្វនារីជនរងគ្រោះត្រូវបានតម្កល់ទុកនៅសាលមន្ទីរពេទ្យរស្សុីរងចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យនៅស្រុកំណើតតាមប្រពៃណី៕

IMG-20170425-WA0001IMG-20170425-WA0000

...

IMG-20170425-WA0004IMG-20170425-WA0002

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print