អត្តពលិកកាយវប្បកម្មកម្ពុជា២នាក់ឈ្នះមេដាយកម្រិតអាស៊ាននៅប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ៖ កីឡាករកាយវប្បកម្មរបស់កម្ពុជា២រូបគឺកីឡាករ សំបូរ សុភ័ណ្ឌ និង កីឡាករ ត្រឹង ចាន់ បានឈ្នះមេដាយប្រាក់ និងមេដាយសំរឹទ្ធិម្នាក់១គ្រឿងនៅក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១៤ ឆ្នាំ២០១៧ នៅ ប្រទេសថៃកាលពីដើមសប្តាហ៍នេះ ខណៈព្រឹត្តិការណ៍នេះមានប្រទេសចំនួន៦បាន ចូលរួម ។

អគ្គនាយកដ្ឋានអប់រំកាយ និងកីឡាបាន ឲ្យដឹងតាមរយៈផេកហ្វេសប៊ុករបស់ខ្លួនថា កម្ពុជាបានបញ្ជូនកីឡាករចំនួន៣នាក់ឲ្យទៅចូលរួមការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១៤នេះហើយជាលទ្ធផលកីឡាករកម្ពុជា២នាក់ បានឈ្នះមេដាយប្រាក់និងមេដាយសំរឹទ្ធិ ។

ការប្រកួតកីឡាកាយវប្បកម្មក្នុងខេត្ត ខូរ៉ាត់ ប្រទេសថៃដែលមានកីឡាករចំនួន ៥៤នាក់មកពី៦ប្រទេសរួមមានថៃ (ម្ចាស់ផ្ទះ) កម្ពុជា វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី និងម៉ាឡេស៊ីនោះ កីឡាករ សំបូរ សុភ័ណ្ឌ បានឈ្នះមេដាយប្រាក់១គ្រឿង លើវិញ្ញាសាបង្ហាញរូបរាងស្អាតមានកម្ពស់ដល់១,៧៥ម៉ែត្រ (Sport Physique up to 175cm)។ ចំណែកកីឡាករ ត្រឹង ចាន់ បានឈ្នះមេដាយសំរឹទ្ធិលើវិញ្ញាសាបង្ហាញរូបរាងស្អាតកម្ពស់ចាប់ពី១,៧៥ម៉ែត្រឡើង (Sport Physique over 175cm) ។

សូមបញ្ជាក់ថា នេះជាជោគជ័យមួយថ្មីទៀតសម្រាប់អត្តពលិកកម្ពុជានៅលើឆាកអន្តរជាតិក៏ ដូចជាកម្រិតតំបន់ដែលទទួលបានជ័យលាភីមេដាយប្រាក់ និងមេដាយ សំរឹទ្ធិ។ ជ័យជម្នះនេះជាផល វិជ្ជមានក្នុងការត្រៀមហ្វឹកហាត់បន្ថែមទៀតសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕ សារីម

...

muscle muscle2 muscle3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print