ទំនប់វារីអគ្គិសនីសេសាននៅខេត្តស្ទឹងត្រែងបានបិទផ្លូវទ្វារទឹកដើម្បីយកភ្លើងប្រើប្រាស់នៅចុងឆ្នាំ២០១៧

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ទំនប់វារីអគ្គិសនីសេសានក្រោមពីរបានបិទទំនប់ទឹកហើយ ដើម្បីរៀបចំគម្រោងផែនការទប់ទឹកបំពេញអាង នៅចុងខែកញ្ញាឆ្នាំ២០១៧ដើម្បីដំណើរការតូបីនទី១សម្រាប់យកភ្លើងប្រើប្រាស់ ហើយបច្ចុប្ប ន្ន សមិទ្ធផលដ៏ធំនេះ សាងសង់បាន៩៥ភាគរយហើយ។

លោកឆាយ ម៉េង មន្ត្រីសម្របសម្រួលក្រុមហ៊ុនសាងសង់ទំបន់វារីអគ្គិសនីសេសានក្រោមពីនៅថ្ងៃទី២៥ ខែមេសានេះ លោកបានបញ្ជាក់ថា ការបិទផ្លូវទ្វារទឹកនេះ គឺជាការរៀបចំតួទំនប់ចុងក្រោយ ដើម្បីយកទឹកបំពេញអាងនៅក្នុងខែកញ្ញាឆ្នាំ២០១៧ បន្ទាប់ពី សាងសង់រួចរាល់នោះហើយការបិទនេះ ក្រុមបច្ចេកទេសនិងយកទឹកមកបម្រើរដល់វារីអគ្គិសនី ដែលត្រូវចាប់ដំណើរការតួបីនទីមួយនៅចុងឆ្នាំសម្រាប់យកភ្លើងមកប្រើប្រាស់។

លោកបញ្ជាក់ថែមទៀតថា ទំនប់នេះបើតាមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានអះអាងថាជាសមិទ្ធផលធំជាងគេក្នុងវិស័យអគ្គិសនីនៅក្នុងប្រទេសកម្ពុជា និងជាទំនប់ទី៧ដែលរាជរដ្ឋាភិបាលបានសម្រេចសាងសង់ ហើយនៅពេលអនាគតប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ ពីវារីអគ្គិសនីនេះ ក្នុងតម្លៃទាបខណៈបច្ចុប្បន្នថាមពលប្រើប្រាស់អគ្គិសនីរដ្ឋនៅខេត្តស្ទឹងត្រែងមានតម្លៃ ៩០០រៀល ក្នុង១គីឡូវាត់ម៉ោង ។

លោកលី ហ្វីយ អគ្គនាយកបច្ចេកទេសក្រុមហ៊ុនសាសង់ទំនប់វារីសេសានក្រោម២ធ្លាប់មានប្រសាសន៍បច្ចុប្បន្នក្រុមបច្ចេកទេសកំពុងធ្វើសកម្មភាព ពន្លឿនការសាងសង់គ្រប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា តួទំនប់ទាំងមូល ប្រពន្ធ័សុវត្ថិភាពបង្ហូរទឹកតួម៉ូប៊ីនទាំង៨ ដើម្បីធ្វើឲ្យសំរេចផែនការសំណង់ ឲ្យបានរួចរាល់ទៅតាមកិច្ចសន្យានៅដើមឆ្នាំ២០១៨។

លោកបានបញ្ជាក់ថា ដំណើរការសាងសង់ទំនប់នេះ កិច្ចការងារទាំងមូលសម្រេចបាន៩៥ភាគរយ នៅសល់ការងារតុបតែលម្អ ប្រមាណ៥ភាគលរយតែប៉ុណ្ណោះនិងរួចរាល់។ ចំណែកតួប៊ីនទី១និងដំណើរការ យកភ្លើងមកប្រើប្រាស់នៅចុងឆ្នាំ២០១៧ខាងមុខ ខណៈអាងទឹកទំនប់ត្រូវអញ្ចើញប្រមុខរាជរដ្ឋាភិបាលមកប្រារព្វពិធីបិទ នៅចុងខែកញ្ញាក្នុងឆ្នាំនេះ។

លោកថា នេះជាគម្រោងវិនិយោគវារីអគ្គិសនីរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះព្រះរាជាណាចក្រកម្ពុជា មានទំហំទឹកប្រាក់៨០០រយលានដុល្លារ ក្នុងថាមពល៤០០មេហ្គាវាត់ ដែលអាចផ្គត់ផ្គង់អគ្គិសនីសម្រាប់ការប្រើប្រាស់នៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងសម្រាប់ផ្នែកឧស្សាហកម្ម និងឧស្សាហកម្មមួយចំនួនទៀត។

គួររំលឹកថា រហូតមកដល់ពេលនេះនៅមានប្រជាពលរដ្ឋ១២៣គ្រួសារទៀត រស់នៅក្នុងឃុំស្រែគរ៩៣គ្រួសារនិង ឃុំក្បាលរមាស៣០គ្រួសារ កំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ខាងលើ អាងទំនប់ទឹក មិនទាន់ យល់ព្រមចាកចេញនៅឡើយទេ ហើយក្រុមហ៊ុននិងអាជ្ញាធរខេត្ត បានសាងសង់ផ្ទះ រៀបចំដីកសិកម្ម ត្រៀមលក្ខណៈ រួចជាស្រេចដើម្បីជួយប្រជាពលរដ្ឋ ទាំងអស់នោះនៅពេលទឹកទំនប់ឡើងលិចដល់។

គូរបញ្ជាក់ថា ទំនប់វារីអគ្គីសនីសេសានក្រោម២ ស្ថិតក្នុងភូមិសាស្រ្តទឹកដីឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេលជាង៤ឆ្នាំហើយ ដោយប្រើប្រាស់កម្មករបច្ចេកទេសចិននិងខ្មែរសរុបជាង២០០០នាក់៕ មាស សុផាត

...

phat (1) phat (2) phat (3) phat (4) phat (5) phat (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print