ខ្សែប្រយុទ្ធ Lionel Messi មានសង្ឃឹមខ្ពស់ទទួលបានស្បែកជើងមាសរបស់ទ្វីបអឺរ៉ុប

ចែករំលែក៖

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន កីឡាករ Lionel Messi កំពុងនាំមុខក្នុងការ រកគ្រាប់បាល់ច្រើនជាងគេប្រចាំទ្វីបអឺរ៉ុបដែលឈានទៅដណ្តើមយកស្បែកជើងមាសសម្រាប់រដូវកាលនេះ ។

២គ្រាប់របស់ខ្សែប្រយុទ្ធ Lionel Messi ទល់នឹង Real Madrid មិនត្រឹមតែជួយឲ្យ Barcelona ឈ្នះការប្រកួតប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យរូបគេឈរកំពូលតារាងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅទ្វីបអឺរ៉ុបរដូវកាលនេះដែរ ។

រាប់ទាំង២គ្រាប់នោះខ្សែប្រយុទ្ធឆ្នើម Barcelona មាន៣១គ្រាប់លើ Bas Dost លេងឲ្យ Sporting CP នៃលីកកំពូលព័រទុយ ហ្គាល់ដែលឈរលេខពីរមាន២៨គ្រាប់ ខណៈ លេខបីគឺ Aubameyang របស់ Borussia Dortmund នៃលីគកំពូលអាល្លឺម៉ង់មាន២៧គ្រាប់។

សូមបញ្ជាក់ថា ១គ្រាប់នៅលីកអេស្ប៉ាញ La Liga ត្រូវផ្ដល់ឲ្យ២,០ពិន្ទុ ដូច្នេះ Messi ពេលនេះមាន៦២ពិន្ទុ។ ដោយឡែក Edinson Cavani ក៏រកបាន៣១គ្រាប់ដូចគ្នា ប៉ុន្តែដោយ សារលីកកំពូលបារាំងទទួលបានត្រឹម១,៥ពិន្ទុប៉ុណ្ណោះ សម្រាប់ការស៊ុតចូលមួយគ្រាប់ធ្វើឲ្យខ្សែប្រយុទ្ធ PSG រូបនេះទើបតែបាន ៤៦,៥ពិន្ទុ ឈរលេខ១០ក្នុងតារាង Top Scorer នៅទ្វីបអឺរ៉ុប ។

ក្រៅពីជា Top Scorer នៅទ្វីបអឺរ៉ុប កីឡាករ Messi ក៏ជា Top Scorer នៅ La Liga ជាមួយនឹងគ្រាប់បាល់បញ្ចូលទី៣១គ្រាប់ និងជា Top Scorer នៅ UEFA Champions League ក្រោយស៊ុតបាន ១១គ្រាប់ ៕ ដេវីត

...

Lionel Messi (2) Lionel Messi (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print