Apple រៀបចំដូររូបរាងថ្មីចំនួនបីរបស់ iPhone8 សម្រាប់ដាក់ដំណើរ ការផ្សាយក្នុងពេលឆាប់ៗនេះតាមរយៈការរាយការណ៍ពី Bloomberg

ចែករំលែក៖

ដំណឹងចុងក្រោយនេះមានព័ត៌មាន លម្អិតជាច្រើនអំពីទូរស័ព្ទ iPhone ដែល បានរចនាម៉ូដសាជាថ្មីដែលក្រុមហ៊ុន Apple បានសង្ឃឹមថាអាចបំបែកការលក់ក្នុងពេលធ្លាក់ចុះកាលពីឆ្នាំមុន។ ក្រុមអ្នក វិភាគមួយចំនួនជឿជាក់ថា ទូរស័ព្ទ iPhone ដែលមនុស្សគ្រប់គ្នាចង់បាននោះ វាអាច ជំរុញឱ្យមាន “super cycle” នៃការ upgraded ពីអ្នកកំពុងប្រើប្រាស់ទូរស័ព្ទ iPhones ចាស់ៗ ។

ព័ត៌មានលម្អិតសំខាន់ពីរបាយការណ៍ របស់ Bloomberg បានឲ្យដឹងថា ម៉ូដែលថ្មីមួយនេះនឹងមានអេក្រង់អាចគ្របដណ្តប់ផ្នែកខាងមុខស្ទើរតែទាំងមូលនៃផ្ទៃទូរស័ព្ទនេះ។ អេក្រង់របស់ iPhone ប្រើដោយ បច្ចេកវិទ្យា OLED ជាលើកដំបូងនឹងត្រូវ មានអេក្រង់ទូរស័ព្ទធំដូច iPhone 7 Plus ប៉ុន្តែវាសមនឹងទំហំប៉ុនទូរស័ព្ទ iPhone 7 ធម្មតា។ Apple បានព្យាយាមបញ្ចូលស្នាមម្រាមដៃសេនស័រទៅក្នុងអេក្រង់ ប៉ុន្តែដូច ជាមិនច្បាស់ថា តើលក្ខណៈពិសេសនេះអាចនឹងត្រូវបានរួមបញ្ចូលនៅក្នុងទូរស័ព្ទ iPhone ថ្មីនេះ។ កញ្ចក់ឡេនកាមេរ៉ា២នៅ លើទូរស័ព្ទ iPhone រចនាថ្មីនាពេលខាង មុខនឹងត្រូវបានតម្រង់ទិសបញ្ឈរ ផ្ទុយនឹង កាមេរ៉ាផ្ដេកដូចនៅលើទូរស័ព្ទ iPhone 7 Plus ។ កាមេរ៉ាមុខអាចនឹងមានកញ្ចក់២។ Apple គ្រោងនឹងប្រើបន្ទះសៀគ្វីលឿន ជាងមុនដោយប្រើ 10-nanometer process ដែលធ្វើឲ្យប្រសិទ្ធភាពប្រសើរឡើងជាងនេះ។ បច្ចុប្បន្ននេះ Apple ប្រើ 16-nanometer process សម្រាប់ប្រព័ន្ធដំណើរការ របស់ខ្លួន។

នេះជាគំរូចុងក្រោយបំផុតនៃការរចនាឡើងវិញទូរស័ព្ទ iPhone 8 ប្រើកញ្ចក់កោងបន្តិចនៅលើផ្នែកខាងមុខ និងខាងក្រោយ ហើយស្រដៀងគ្នាទៅនឹងទូរស័ព្ទ iPhone 4។ ម៉ូដែលថ្មីចំនួន២ផ្សេងទៀតនឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ដូចគ្នានឹងទំហំដូចទូរស័ព្ទ iPhone7 និង iPhone 7Plus នាពេល បច្ចុប្បន្ននេះ។

ព័ត៌មានលម្អិតជាច្រើនទាំងនេះត្រូវបាន គេរាយការណ៍ ឬមានពាក្យចចាមអារ៉ាម ក្នុងពេលកន្លងមក ជាពិសេសដោយអ្នក វិភាគ Ming-Chi Kuo នៃ KGI Securities ។ របាយការណ៍របស់ Bloomberg នៅតែជាមូលដ្ឋានល្អបំផុតសម្រាប់ការរំពឹងទុកពីខែមុនពីការបញ្ចេញរូបរាងថ្មីរបស់ទូរស័ព្ទ iPhone8 នៃក្រុមហ៊ុន Apple ៕

Apple

...

ប្រែសម្រួល៖ ហេង លក្ខិណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print