ព្រះរាជអាជ្ញារងខេត្តតាកែវនិងមន្ត្រីនគរបាល២រូបរងការប្តឹងពីក្រុមគ្រួសារសពទារសំណង១០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តតាកែវ៖ វាជាករណីមួយដែលមិនធ្លាប់មានខណៈក្រុមគ្រួសារសពយុវជនម្នាក់ដែលក្រុមសមត្ថកិច្ចបាញ់សម្លាប់ក្នុងករណីបង្រ្កាបគ្រឿងញៀនប្តឹងទារសំណងពីក្រុម អ្នកច្បាប់ដោយទារសំណងចំនួន១០ម៉ឺន ដុល្លារ ។

តាមប្រភពឲ្យដឹងថា កាលពីព្រឹកថ្ងៃ ទី២៥ ខែមេសា ឆ្នាំ ២០១៧ ឪពុកម្តាយ សពយុវជនម្នាក់ឈ្មោះ ធឿន ទីន បានស្នើសុំដល់ប្រមុខរដ្ឋាភិបាលមេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់គាត់ដែលក្រុម មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវដឹកនាំដោយព្រះរាជអាជ្ញារងលោក ជ័យ រិទ្ធី ចុះចាប់កូនប្រុសរបស់គាត់ដាក់ខ្នោះវាយដំទាត់ធាក់ និងបាញ់ក្បាល កូនប្រុសរបស់គាត់រហូតដល់ស្លាប់ ។ តែរហូតមកដល់ពេលនេះនៅមិនទាន់មានចំណាត់ការនៅឡើយទេ ។

យោងតាមសម្តីឪពុកម្តាយរបស់ជនរងគ្រោះបានឲ្យដឹងថា ក្នុងពាក្យបណ្តឹងរបស់គាត់គឺទារសំណងពីលោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ៥ម៉ឺនដុល្លារ ចំណែកក្រុមមន្ត្រីនគរបាល៥ម៉ឺន ដុល្លារ និងសំណូមពរឲ្យជនដៃដល់ទទួលទោសតាមផ្លូវច្បាប់ ។

ជុំវិញករណីខាងលើ លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវឲ្យដឹងថា ជនដៃដល់គឺជាកូនចៅរបស់លោកចង់ចាប់ថ្ងៃណាក៏បានដែរឲ្យតែមានដីកាពីតុលាការ ។ លោកបន្តទៀតថា ពេលនេះលោកទុកឲ្យ ឪពុកម្តាយជនដៃដល់ និងឪពុកម្តាយជន រងគ្រោះចរចាគ្នាសិន ។

គួររំឭកផងដែរថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ មានករណីបង្រ្គាបបទល្មើស ជួញដូរគ្រឿងញៀនមួយនៅជិតផ្សារថ្នល់បត់ ក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដែលពេលនោះកម្លាំងនគរបាលខេត្តតាកែវបានដាក់ខ្នោះ ជនសង្ស័យរួច បាញ់មួយគ្រាប់ចំក្បាលបណ្តាលឲ្យស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈដែលជនសង្ស័យមិនមានវត្ថុតាងមួយណាដែលជាប់ទាក់ទងនឹងគ្រឿងញៀននោះទេ ៕ ភ្នំដា

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print