រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅលើស្ពានព្រែកតាមាក់

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តមិនស្គាល់ម៉ាកបើកបោះពួយយ៉ាងលឿនបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅលើស្ពានព្រែកតាមាក់ កាលពីវេលាម៉ោង២២ និង៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់នោះឈ្មោះ ដុំ ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំកាស្វាយ ឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូធុនសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។ ចំណែកឯរថយន្តមិនស្គាល់ម៉ាក ដោយពីបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់បានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយស្ពានព្រែកតាមាក់ ក្នុងទិសដៅពីកើតទៅលិចដោយពុំមានពាក់មួកការពារសុវត្ថិភាព រីឯម៉ូតូមិនបំពាក់កញ្ចក់មើលក្រោយនោះទេ ខណៈជិះដល់ចំណុចកើតហេតុក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកច្រាស់ទិសគ្នា បុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលជនរងគ្រោះដួលបោកក្បាលជាមួយស្ពានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាមធ្វើឲ្យអ្នកឃើញហេតុការណ៍រន្ធត់ចិត្តគ្រប់គ្នា ។

ក្រោយពីមានហេតុការណ៍កើតឡើងរថយន្ត បានបើកគេចឆ្ពោះទៅទិសខាងកើតបាត់ រីឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរស្រុកមុខកំពូលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ៕ ស្អាងជ័យ

...

tongleng (1) tongleng (2) tongleng (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print