ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះឆែកឆេរនិងត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី១៥នាក់ រស់នៅនិងធ្វើការគ្មានច្បាប់ ស្ថិតនៅក្នុងដីឡូត៍គ្មានលេខមួយកន្លែង តាមបណ្ដោយផ្លូវ១០៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនិងឆែកឆេរនេះដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះមកត្រួតពិនិត្យនិងឆែកឆេររកជនបរទេសមករស់នៅនិងធ្វើការខុសច្បាប់ ជាលទ្ធផលឃាត់ខ្លួនមនុស្សចំនួន១៥នាក់ក្នុងនោះមានស្រី២នាក់ ប្រុស១៣នាក់ ។
បច្ចុប្បន្នជនជាតិវៀតណាមទាំងនេះត្រូវបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕ ស រស្មី
...